KPT+
ចង់ដើរព្រៃ ដឹងទេ អ្នកដើរព្រៃត្រូវចេះប្រើប្រាស់ទឹកដូចម្ដេច ទើបអាចរស់បាន?
ទឹកជាចំណែកមួយយ៉ាងសំខាន់នៃរាងកាយ ពោលគឺមនុស្ស សត្វ រុក្ខជាតិ ត្រូវការទឹកជាចាំបាច់សម្រាប់ទ្រទ្រង់ជីវិត។ ទឹកកាន់តែចាំបាច់ គឺសម្រាប់អ្នកប្រើកម្លាំងច្រើន ពិសេសអ្នកដើរព្រៃឡើងភ្នំ ដ្បិតពួកគេត្រូវបញ្ចេញពលកម្មខ្លាំង និងរយៈពេលយួរម៉ោង ឬសឹងពេញមួយថ្ងៃ ខណៈនៅព្រៃមិនកន្លែងលក់ទឹក សូម្បីតែប្រភពទឹកគ្រប់កន្លែង ដូចនៅតាមស្រុកភូមិ។

ការបោះជំរុំ ឬដើរព្រៃគេងបោះតង់ ត្រូវប្រើរយៈពេលច្រើនថ្ងៃ ហោចណាស់ក៏២ថ្ងៃ ១យប់។ បើយើងធ្លាប់នៅផ្ទះ នៅរៀន ឬធ្វើការ ញ៉ាំទឹក១ថ្ងៃ ត្រឹម២លីត្រ នៅពេលដើរព្រៃ ហោចណាស់ក៏យើងត្រូវការទឹក ៣លីត្រដែរ ខណៈទឹកមួយលីត្រ មានទម្ងន់ មួយគីឡូក្រាម។ បើអ្នកដើរព្រៃ អាចស្ពាយទឹកសុទ្ធ ឬទឹកស្អាតសម្រាប់បរិភោគតាមចំនួនពេលស្នាក់នៅក្នុងព្រៃនោះ នោះជាការណ៍ប្រសើរបំផុត ប៉ុន្តែអ្នកដើរព្រៃត្រូវស្ពាយសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងទៀត ខណៈអ្នកដើរព្រៃឡើងភ្នំ ពិសេសអ្នកថ្មី មិនអាចស្ពាយយួរកាន់របស់ធ្ងន់ជាប់ខ្លួនយូរបានទេ។

ពិតណាស់ថ្វីដ្បិតតែទឹកជ្រោះ ទឹកឆាយ ស្ទឹង មាននៅក្នុងព្រៃ ប៉ុន្តែមិនមែនព្រៃភ្នំទាំងអស់សុទ្ធតែមានប្រភពទឹកទាំងនោះទេ បើទោះជាមាន ក៏មិនមែនមានគ្រប់កន្លែង ឬនៅជិតៗដែរ ខណៈអ្នកដើរព្រៃមិនមែននៅតែមួយកន្លែង ពោលគឺត្រូវដើរព្រៃឡើងភ្នំវែងឆ្ងាយដើម្បីស្វែងរក និងទៅដល់កន្លែងប្លែកៗដទៃនៃដំណើររបស់ខ្លួន ដែលភាគច្រើនគឺរកប្រភពទឹកធំ មានជ្រោះ ឬទឹកធ្លាក់អស់ហ្នឹងហើយ។

ពេលខ្លះ កុំថាឡើយដល់ទឹកសម្រាប់ងូត ឬលុបលាងខ្លួន សូម្បីតែទឹកសម្រាប់ផឹក ឬដាំស្ល ក៏ពិបាករក។ ដូច្នេះអ្នកដើរព្រៃមានតែច្នៃ និងចេះបត់បែនខ្លួនសម្របនឹងបរិស្ថាន និងស្ថានភាពបែបនេះ។ ពោលសូម្បីតែទឹកហូររិញៗតាមថ្ម ឬចង្អូរបាតព្រែក មិនទាំងលិចម្រាមជើងផងនោះ ក៏ជារតនៈសម្បត្តិដ៏មានតម្លៃសម្រាប់អ្នកដើរព្រៃ ដែលគេត្រូវត្រង ឬស្វែងរកកន្លែងមានជង្ហុកបន្តិច ដើម្បីអាចដួសទឹកហូបបំបាត់ការហេវហត់ស្រេកឃ្លានបាន។

យ៉ាងណាក៏ដោយ ដើម្បីសុខភាព ឬបញ្ជៀសបញ្ហារាគរូស និងសត្វល្អិតតូចៗដែលមើលនឹងភ្នែកមិនឃើញនោះ អ្នកដើរព្រៃ ពិសេសអ្នកមកពីរាជធាទី និងទីប្រជុំជននោះ គប្បីយកទឹកដាំឱ្យពុះឆ្អិនមុននឹងហូប។ ហើយបើពិបាករកឧស បង្កាត់ភ្លើង និងរង់ចាំយូរ អ្នកដើរព្រៃគប្បីប្រើប្រដាប់ចម្រុះទឹកដើម្បីអាចហូបទឹកបានភ្លាមៗ និងត្រជាក់ ដែលមានលក់តាមតាមហាងលក់សម្ភារៈបោះជំរុំ មានច្រើនប្រភេទ តម្លៃចន្លោះពី ១២ ដល់ ៤៥ដុល្លារ តាមគុណភាព និងទំហំតូចធំ។ ត្រូវសួរពីរបៀបប្រើប្រាស់ឱ្យច្បាស់លាស់ ប្រយ័ត្នទិញទៅហើយ ប្រើមិនកើត ឬពិបាកប្រើ។

បើចង់ដើរព្រៃ ទទួលបានបទពិសោធន៍ជីវិតរឹងមាំថ្មី ឬចង់ស្នាក់ក្នុងបរិយាកាសធម្មជាតិបរិសុទ្ធស្រស់ស្រាយបានច្រើនថ្ងៃ អ្នកគប្បីអាចសម្របប្រើប្រាស់ទឹកធម្មជាតិតាមការលើកលើកត្រួសៗខាងលើនេះ។
ពិតណាស់ ទឹកដែលយើងបរិភោគចូលទៅ មួយចំណែកធំជួយធ្វើឱ្យឈាមនៅក្នុងខ្លួនរាវល្អ ម្យ៉ាងទៀត ទឹកជួយបញ្ជូនសារធាតុសម្រាប់ទ្រទ្រង់ទៅគ្រប់ផ្នែកនៃរាងកាយ។ នៅពេលយើងបែកញើស ទឹកជួយរក្សាកំដៅក្នុងរាងកាយឱ្យនៅដដែល។ ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូនអុកស៊ីសែនពីសួត ទៅក្នុងរាងកាយ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឱ្យចេញមកក្រៅ ដែលយើងហៅថា ទឹកនោម៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


