KPT+
ការស្រាវជ្រាវរកឃើញថាមានបងស្រីធ្វើឱ្យប្អូនៗក្លាយជាមនុស្សល្អ ទោះកាចជាងបងប្រុស
ចំណងរវាងបងប្អូនបង្កើត ជាវត្ថុដែលមានតម្លៃក្នុងជីវិត និងមិនអាចទិញលក់បាន។ ទោះបីជាបងប្អូនឈ្លោះគ្នានៅពេលខ្លះក៏ដោយ ក្រោយមកនៅតែត្រឡប់ស្រលាញ់គ្នា កាត់ចំណងនេះមិនដាច់ដដែល។

ការសិក្សាឆ្នាំ ២០១០ ធ្វើឡើងនៅសកលវិទ្យាល័យ Bringham Young ហើយបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីចិត្តវិទ្យាគ្រួសារ ក្នុងខែសីហាឆ្នាំដដែល បានរកឃើញថា ការមានបងស្រីជួយការពារយុវវ័យកុំឲ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឯកោ គ្មានការគោរព និងអារម្មណ៍អវិជ្ជមានដទៃទៀត។
បងប្អូនស្រីក៏អាចបង្កើនជំនាញដោះស្រាយជម្លោះរបស់ប្អូនៗ ជួយប្អូនអភិវឌ្ឍការយល់ចិត្ត និងបង្រៀនប្អូនៗ ឱ្យចេះចិញ្ចឹមបីបាច់អ្នកផ្សេងទៀត។

នៅក្នុងការស្រាវជ្រាវបានពិនិត្យយ៉ាងជិតស្និទ្ធទៅលើគ្រួសារដែលមានមូលដ្ឋាននៅទីក្រុង Seattle ចំនួន ៣៩៥ គ្រួសារ ដែលមានកូនពីរនាក់ ឬច្រើនជាងនេះ ដែលម្នាក់ក្នុងនោះមានអាយុ ១០ ទៅ ១៤ ឆ្នាំ។ សម្រាប់កុមារនៅក្នុងក្រុមអាយុទាំងនោះ ការមានបងស្រីមានអត្ថប្រយោជន៍វិជ្ជមានជាច្រើន។
លោកស្រី Padilla Walker ដែលជាគ្រូបង្រៀននៅសាលាជីវិតគ្រួសារ BYU និយាយថា បងស្រីផ្ដល់អ្វីមួយដល់ប្អូនៗ ដែលឪពុកម្ដាយមិនមាន។ “
ក្រុមអ្នកស្រាវជ្រាវបានសិក្សាពីភាពស្វាហាប់នៃគ្រួសារទាំង ៣៩៥ គ្រួសារ ដោយតាមដាននៅមួយឆ្នាំក្រោយ។ នៅពេលដែលព័ត៌មានត្រូវបានវិភាគរួចរាល់ បង្ហាញថា បងស្រីគឺជាអ្នកការពារអារម្មណ៍របស់បងប្អូន ហើយមិនសូវធ្វើឲ្យប្អូនៗរងនូវអារម្មណ៍ប៉ះទង្គិចឡើយ។
បងប្អូនស្រីអាចឈ្លោះប្រកែកគ្នានិងរឿងជាច្រើនជាមួយប្អូនៗ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ នៅតែមានសារៈសំខាន់ខ្លាំងដដែល។

យោងទៅតាមលោកស្រី Padilla Walker និយាយថា ទោះបីបងស្រីរករឿងឈ្លោះជាមួយប្អូនៗតែនេះគ្រាន់តែជាគន្លឹះដើម្បីលើកទឹកចិត្តឱ្យមានសេចក្ដីស្រឡាញ់ និងភាពវិជ្ជមានក្នុងន័យជាប្អូន។
លោកស្រីបានបន្ថែមថា នៅពេលពួកគេឈានដល់វ័យជំទង់ វានឹងក្លាយជាកត្តាការពារដ៏ធំមួយ និងជាទូទៅចំណងមិត្តភាពរវាងបងប្អូនច្រើនតែមានសុខភាពល្អ។
បន្ថែមពីលើនោះទៀត នៅក្នុងទិន្នន័យដែលប្រមូលបានពីក្រុមគ្រួសារទាំងនេះ រកឃើញថា បងស្រីបង្កើតបានផ្ដល់ឱកាសឱ្យប្អូនៗរៀនដោះស្រាយជម្លោះ និងគ្រប់គ្រងអារម្មណ៍របស់ពួកគេបានល្អ ពេលមានជម្លោះឬបញ្ហាណាមួយកើតឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ពីដៃគូពាណិជ្ជកម្មមកជាសត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma
ចុចអាន៖ ៧យ៉ាងដ៏ស្មុគស្មាញអំពីបងប្អូនបង្កើត រួមមាន IQ និងភាពលំអៀងនៃឳពុកម្តាយ

-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន