កម្មសិទ្ធិASSETS អ្វីខ្លះ ដែល​នឹង​ជួយ​បង្កើត​លុយ​បន្ថែម​ឆាប់​ក្លាយ​ជា​អ្នកមាន? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កម្មសិទ្ធិASSETS អ្វីខ្លះ ដែល​នឹង​ជួយ​បង្កើត​លុយ​បន្ថែម​ឆាប់​ក្លាយ​ជា​អ្នកមាន?

Published

on

ការ​ស្រវា​ទិញ​កម្មសិទ្ធិ​ណាមួយ​មក​ជួយ​បង្កើត​ប្រាក់​ចំណូល ជា​ផ្នែក​សំខាន់​នៃ​ការ​កសាង​ទ្រព្យសម្បត្តិ គេ​និយម​ហៅថា ការ​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​ដែល​បង្កើត​ប្រាក់​ចរន្ត​លុយ​ចូល​បន្ថែម ឬ ការ​រក​លុយ​ពេល​យើង​កំពុង​គេង។

ផ្នត់គំនិត​នោះ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​ការពារ​ខ្លួន​យើង​នៅ​ពេល​លែង​មាន​កម្លាំង​រកលុយ ឬ​លុយ​ហូរ​ចេញ​ទៅ​ចំណាយ​ច្រើន​ឡើងៗ ។

មហាសេដ្ឋី​ភាគច្រើន មានចំណេះ​ខាង​​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដែល​គេ​តែង​ធ្វើការ​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​ថ្មី (កម្មសិទ្ធិAssets ) ដែល​បង្កើត​បាន​ប្រាក់​ចំណូល។


ចាប់ផ្ដើម​ដំបូង អ្នកមាន​ទាំងឡាយ​តែង​យល់​អំពី​ការ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​ម្ចាស់​នៃ​ការ​ផលិត​ទ្រព្យសម្បត្តិ​មិនមែន​ចាយវាយ​ទេ

ទាំងនេះ​គឺ​ជា​កម្មសិទ្ធិ​ដែល​ជួយ​ដាក់​ប្រាក់​យើង​​ឲ្យ​ដំណើរការ​វិល និង​បង្កើត​ប្រាក់​ចំណូល​អកម្ម​ច្រើន​ជាង​ឡើងៗ​បាន៖

១. ភាគហ៊ុន​ដែល​បង់​ភាគ​លាភ

ដោយ​គ្មាន​ការ​សង្ស័យ​ទ្រព្យសម្បត្តិ​ដែល​ផលិត​ប្រាក់​ចំណូល​ដែល​មាន​ប្រជាប្រិយ​បំផុត​គឺ​វិនិយោគ​ជាមួយ​ហ៊ុន​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន។ ជម្រើស​មួយ​ចំនួន​នៅ​កម្ពុជា​យើង​មាន​ដូចជា ចូល​ជាមួយ​ភាគហ៊ុន​បុគ្គល យក​ភាគ​លាភ​ឬ​វិនិយោគ​លើ​ភាគហ៊ុន​នៃ​អាជីវកម្ម​នានា

២ ទ្រព្យសម្បត្តិ​សម្រាប់​ជួល

មនុស្ស​ជា​ច្រើន​មាន​បាន​ តាម​រយៈ​ការ​កាន់កាប់​អចលនទ្រព្យ​សម្រាប់​ជួល បាន​លុយ​ប្រចាំ និង​លក់​យក​ចំណេញ​ចុះ​ឡើង។ ទោះ​មើល​ទៅ​មិនមែន​ជា​ច្រក​ចេញ​ងាយស្រួល​សម្រាប់​គ្រប់គ្នា ដោយ​មាន​ហានិភ័យ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ ប៉ុន្តែ​អចលនទ្រព្យ​ផ្ដល់​ផល​ចំណេញ​ច្រើន​សម្រាប់​សាកល្បង​ប្រឈម​មហាភ័យ​ដែរ។

៣ អាជីវកម្ម​តូចៗ​ច្រើន​មុខ

មុខរបរ​ច្រើន​ដែល​វិនិយោគ​មិន​ច្រើន ហើយ​មាន​អ្នក​ធ្វើ​ជំនួស​យើង​ក៏​ល្អ​ សម្រាប់​បង្កើន​សាច់​ប្រាក់​ចូល​តិចៗ តែ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រោះ​ច្រើន​កន្លែង ហើយ​មិន​ចាំបាច់​លោត​កាត់​ក្រដាស​ស្នាម​ធនាគារ​នោះ​ទេ។

សូម​ចាំ​ថា ទ្រព្យសម្បត្តិ​ដែល​បាន​មក​ត្រូវ​តែ​ជា​ចរន្ត​នៃ​បង្កើត​ប្រាក់​ចំណូល ​ដែល​យើង​មិន​ចាំបាច់​​នៅ​ទីនោះ នោះ​ទើប​អាច​ក្លាយ​ជា​អ្នក​មាន​បាន។ ឧទាហរណ៍ ប្រសិន​អ្នកមាន​ប្រាក់ខែ​៥ពាន់ដុល្លារ​ ហើយ​ត្រូវ​បំពេញ​ការងារ​ រាល់ថ្ងៃ គឺ​មិន​អាច​រាប់​ថា​ជា​កម្មសិទ្ធិ​បង្កើន​ទ្រព្យ​បាន​ទេ​ព្រោះ​ពេល​ដែល​យើង​ឈឺ​អស់​លទ្ធភាព​ទៅ​ធ្វើការ យើ​ង​នឹង​លែង​មាន​ចំណូល​នោះ។ ប៉ុន្តែ asset មាន​ន័យ​ខុស​ពី​នេះ។ យើង​អាច​ទិញ​អាផាតមិន ផ្ទះល្វែង ផ្ទះ​លំហែ​វិស្សមកាល និង​ផ្ដល់​សេវាកម្ម​ផ្សេងៗ​ដើម្បី​រក​លុយ​បន្ថែម​និង​ទៀងទាត់ ៕

ប្រែសម្រួល៖សុភា

ចុចអាន៖អត្ថន័យពិតនៃពាក្យថា ជីវិតគឺជាការតស៊ូ

ចុចអាន៖ជនជាតិ​ចិន ៥ រូប​ ផ្សងព្រេង​​ចេញ​​ពី​ទី​កំណើត​រហូត​ទទួល​បាន​ជីវិត​ជា​មហា​សេដ្ឋី​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ23 mins ago

លទ្ធផល​ជំរឿន​បង្ហាញថា ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​

ព័ត៌មានជាតិ31 mins ago

លោកជំទាវ​ម៉ែន សំអន ឧបត្ថម្ភ​ប្រាក់បៀវត្ស ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ រយៈពេល ៥​ខែ ជូនទៅ​ក្រសួងសុខាភិបាល

ព័ត៌មានជាតិ40 mins ago

លោកជំទាវ​ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំង​ប្រទេស​បន្ត​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់

ព័ត៌មានជាតិ53 mins ago

ធនាគារជាតិ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​«​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​»​ដែល​អាច​ទូទាត់​សាច់ប្រាក់​ដោយ​មិនបាច់​ប្រើ​រូបិយប័ណ្ណ

ព័ត៌មានជាតិ1 hour ago

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services