KPT+
តោះ! មកស្គាល់ហាងកាហ្វេសត្វឆ្កែ ៥កន្លែង សម្រាប់អ្នកស្រឡាញ់ឆ្កែ នៅក្នុងទីក្រុងភ្នំពេញ
អ្នកស្រឡាញ់សត្វឆ្កែ ប្រាកដជាពេញចិត្តស្តូកជាមួយនឹងហាងកាហ្វេ ៥កន្លែង ដែលមានទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ដែលសម្បូរទៅដោយកូនឆ្កែស្អាតៗ និងគួរឲ្យស្រឡាញ់ ជាមួយនឹងកាហ្វេ និងភេសជ្ជៈផ្សេងៗទៀត។
១.Doggo Café

ហាង Doggo Café មានទីតាំងនៅជិតរង្វង់មូល កាំកូស៊ីធី ដែលមានលក់កាហ្វេ និងភេសជ្ជៈផ្សេងៗជាមួយនឹងទីធ្លារធំទូលាយ ផាសុខភាព ព្រមទាំងមានសេវាកម្មលេងសត្វឆ្កែដោយសេរីផងដែរ។ សត្វឆ្កែ ដែលមានពូជចម្រុះគ្នា ច្បាស់ជាធ្វើឲ្យអ្នកដែលស្រឡាញ់ឆ្កែខ្លាំងពេញចិត្តជាមិនខាន។
២.ហាងកាហ្វេ Corgi in Town

ហាងកាហ្វេ Corgi in Town មានទីធ្លារធំល្អ តុបតែងដោយរុក្ខជាតិពណ៌ប៉ៃតង និងមានលក់ភេសជ្ជៈ ព្រមទាំងកាហ្វេផងដែរ។ បរិយាកាសល្អជាមួយនឹងការរួសរាយរាក់ទាក់ពីសត្វឆ្កែផងនោះ នឹងធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពធូស្រាលពីភាពតានតឹងទាំងឡាយ ហើយអាចទទួលទានកាហ្វេយ៉ាងមានក្តីសុខ។ មិនត្រឹមតែជាហាងកាហ្វេដែលមានសត្វចិញ្ចឹមនោះទេ នៅ Corgi in Town ក៏មានលក់ចំណីសត្វ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតរបស់ឆ្កែទៀតផង។ ចំពោះទីតាំងវិញ គឺស្ថិតនៅខណ្ឌសែនសុខ ជិតវត្តសំរោងអណ្តែត។

៣.ហាង Aigo Café

Aigo Café មិនត្រឹមតែជាហាងកាហ្វេដែលមានឆ្កែប្រលែងលេងជាមួយនោះទេ តែក៏ជាហាងកាហ្វេបែបកូរ៉េ ដែលមានទាំងអាហាសម្រន់ និងនំផ្សេងៗទៀត។ ហាង Aigo Café មានទីតាំងនៅជិតផ្សារទំនើបអ៉ីអន១ តាមបណ្តោយផ្លូវសុធារស ចាប់បើកតាំងពីម៉ោង ១១ព្រឹក ដល់ម៉ោង ៧ព្រឹក។
៤. Angel Café

ហាង Angel Café ជាហាងកាហ្វេដែលមានការតុបតែងបែបសាមញ្ញៗ ពណ៌ស និងខ្មៅ ប៉ុន្តែ ស្រស់ស្អាតត្រជាក់ភ្នែក។ មិនតែប៉ុណ្ណោះ ក៏មានឆ្កែស្អាតៗ និងអាហារសម្រន់ផ្សេងៗ ទាំងអាហារបែបបរទេស និងអាហារបែបខ្មែរក៏មានផងដែរ។ មួយវិញទៀត ប្រសិនជាអ្នកមានសត្វចិញ្ចឹមផ្ទាល់ខ្លួន រួចចង់ឲ្យមានគ្នាប្រលែងលេងជាមួយ លោកអ្នកក៏អាចយកសត្វឆ្កែចិញ្ចឹមរបស់លោកអ្នកមកលេងជាមួយនឹងឆ្កែនៅហាង Angel Café បានដូចគ្នា ដែលមានទីតាំងនៅទួលទំពូង។
៥.Dog pub and café

ហាង Dog pub and café មានទីតាំងនៅលើវិថីបូឡារីស ក្នុងទីក្រុងភ្នំពេញ ដែលមានការរចនាហាងបែបលក្ខណៈគ្រួសារ មានលក់កាហ្វេ និងអាហារសម្រន់ផ្សេងៗទៀត។ Dog pub and café ក៏មានលក់ចំណី និងសម្ភារៈផ្សេងៗរបស់ឆ្កែដូចហាងឯទៀតដែរ។
គួរបញ្ជាក់ ចំពោះតម្លៃរបស់កាហ្វេ និងអាហារផ្សេងៗរបស់ហាងនីមួយៗ គឺមានលក្ខណៈខុសៗតាមហាងរបស់ពួកគេ។ ក៏ប៉ុន្តែ ជាទូទៅ សម្រាប់ហាងកាហ្វេដែលមានឆ្កែលេងជាមួយនេះ គឺគេគិតតម្លៃសេវាកម្មលេងឆ្កែផ្សេង និងតម្លៃរបស់កាហ្វេ ព្រមទាំងភេសជ្ជៈ ឬ អាហារនានាផ្សេងទៅតាមនោះ៕
ដោយ៖ អុន ស្រីមាន

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ