KPT+
អត្ថប្រយោជន៍ ៧ យ៉ាង ពីការទទួលទានអយស្ទ័រ
អយស្ទ័រជាអាហារដ៏ពេញនិយមមួយនាពេលល្ងាច ដែលមនុស្សទូទៅចូលចិត្តបរិភោគវាទាំងឆៅជាមួយខ្ទឹមក្រហមបំពង ស្លឹកកន្ធុំថេត និងទឹកត្រីបុក ខណៈអ្នកខ្លះទៀត ញ៉ាំតែវាសុទ្ធក៏មានដែរ ហើយការញ៉ាំអយស្ទ័រមិនត្រឹមតែឆ្ងាញ់ទេ វាផ្ដល់អត្ថប្រយោជន៍ច្រើនអនែក ចំពោះសុខភាពរបស់យើងដូចជា៖

១. ជាថ្នាំសម្រើបពីធម្មជាតិ
អយស្ទ័រមានជាតិដែកខ្ពស់ដែលជាសារជាតិមួយធ្វើឲ្យលិង្គឡើងរឹង ថែមទាំងមានប្រយោជន៍ជួយឲ្យអំប្រ៊ីយ៉ុងស្ត្រីលូតលាស់បានល្អទៀតផង។
២. សម្បូរជាតិស័ង្កសី
ស័ង្កសីផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន រួមមានពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឲ្យមុខរបួសឆាប់ជា និងការពារភ្នែកព្រិលពេលចាស់ទៅ។
៣. ជួយសម្រកទម្ងន់
អយស្ទ័រសម្បូរជីវជាតិពិតមែន ប៉ុន្តែវាមានថាមពលតិចតួចណាស់បើធៀបទៅនឹងសាច់ផ្សេងៗ។ ណាមួយវាផ្ទុកជាតិសូដ្យូមច្រើនដែរ ដូច្នេះអ្នកមានជំងឺលើសឈាមមិនគួរបរិភោគអយស្ទ័រច្រើនពេកទេ។
៤. ជាប្រភពប្រូតេអ៉ីនល្អ
អយស្ទ័រជាជម្រើសល្អបំផុតសម្រាប់សុខភាពក្នុងការស្រូបយកប្រូតេអ៉ីនដោយសារតែវាមិនបង្កខ្លាញ់អាក្រក់។ លើសពីនេះការញ៉ាំអយស្ទ័រមិនបំផ្លាញបរិស្ថានទេ វាមានតែជួយបន្សុទ្ធទឹកកន្លែងវានៅ។

៥. ជួយពង្រឹងសុខភាពបេះដូង
អយស្ទ័រមានផ្ទុកអាស៉ីតអូមេហ្គាបី (កូលេស្តេរ៉ុលល្អ), ប៉ូតាស្យូម, វីតាមីន E និងម៉ាញេស្យូម ហើយសារជាតិទាំងនោះជួយរក្សាចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម ពង្រឹងមុខងារសរសៃឈាម បង្កើនអុកស៉ីសែនក្នុងឈាម និងបន្ថយការរលាកជាដើម។
៦. ពង្រឹងសុខភាពឆ្អឹង
អយស្ទ័រសម្បូរជាតិរ៉ែដែលល្អសម្រាប់ឆ្អឹងដូចជា កាល់ស្យូម ផូស្វ័រ ស័ង្កសី ជាតិដែក ទង់ដែង និងសេលេញ៉ូម។
៧. ផ្ទុកសារជាតិអុកស៉ីតកម្មពិសេស
សារជាតិនោះមានឈ្មោះថា DHMBA ជួយដល់ការចងចាំ មុខងារសិក្សានៅក្នុងខួរក្បាលនិងការពារថ្លើមពីភាពតានតឹងអុកស៊ីតកម្មផងដែរ។

សូមបញ្ជាក់ដែរថា កូនក្មេង អ្នកមានប្រព័ន្ធភាពស៊ាំអន់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន មិនគួរទទួលទានអយស្ទ័រទេ ដោយសារតែអយស្ទ័រវាស្រូបយកសារធាតុចិញ្ចឹមពីកន្លែងដែលវារស់នៅមានអយស្ទ័រខ្លះនឹងមានជាតិពុល ដូច្នេះអ្នកគប្បីហូបដោយប្រុងប្រយ័ត្ននិងប្រាកដថាវាមកពីប្រភពទឹកខាងណាសឹមបរិភោគ។ មិនថាអយស្ទ័រឆៅឬឆ្អិននោះទេ វានៅតែអាចធ្វើឲ្យអ្នកឈឺដូចគ្នា៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ មកដឹងពីអយស្ទ័រធំបំផុត លើពិភពលោក
ចុចអាន៖ ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រ ពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


