Connect with us

សុខភាព

ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រ ពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

បានផុស

នៅ

បើនិយាយដល់អយស្ទ័រ គ្នាយើងភាគច្រើនច្បាស់ជាគិតដល់រឿងលើគ្រែមិនខាន។ ពិតណាស់ អយស័្ទរត្រូវគ្នាយើងភាគច្រើន​ចាត់ទុក​ជាអាហារដ៏អស្ចារ្យ សម្រាប់ជំរុញប្រតិបត្តិការក្តៅសាច់ ដោយមួយចំនួនថែមទាំងអះអាងទទួលបទពិសោធលើគ្រែពីអាហារសមុទ្រនេះទៀតផង​ ខណៈមួយចំនួននៅតែសង្ស័យ តើវាពិតជាអស្ចារ្យដូចគ្នានិយាយដែរឬ? សម្រាប់ចម្ងល់នេះ “Hello គ្រូពេទ្យ” និងបកស្រាយក្នុងអត្ថបទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អយស្ទ័រពិតជាអាហារជំរុញចំណង់ផ្លូវភេទធ្វើឲ្យសម្រើបខ្លាំងមែនអត់?

អយស្ទ័រ អាចជាអាហារតំណាងឲ្យ​ភាពត្រេកត្រអាលនៃចំណង់ផ្លូវភេទដែលមាននៅលើពិភពលោក។ វាត្រូវចាត់ទុកជាអាហារពេញនិយមបំផុតអំឡុងទិវានៃក្តីស្រលាញ់ ហើយត្រូវគេជឿថាគ្មានអាហារណា អាចធ្វើឲ្យយើង​មាន​សម្រើប​កើនចំណង់ផ្លូវភេទខ្លាំងដូចអយស្ទ័រនោះដែរ។ អ្នកជំនាញជាច្រើន គ្រាន់តែជឿថាការ​យល់​ឃើញ​នេះ​ ប្រហែលត​មកពីជំនឿបុរាណ ដែលគិតថា អយស្ទ័រជាអាហារជំរុញឲ្យយើងមាន​សម្រើប។ យ៉ាងណា យើងទាំងអស់គ្នាគួរតែអរគុណដល់វិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ ដែលកាន់តែអាច​បញ្ជាក់​ប្រាប់យើងថា អយស្ទ័រពិតជាអាហារពោរពេញដោយសក្តានុពល។

២- គុណប្រយោជន៍សុខភាពពីអយស្ទ័រ

អយស្ទ័រជាអាហារបែបទាន់សម័យ និងមានគុណសម្បត្តិច្រើនចំពោះសុខភាព។ អ៊ីចឹង អយស័្ទរ ពិតជាធ្វើឲ្យយើងមាន​សម្រើប​មែន​អត់? ពិតណាស់ សម្រាប់គ្នាយើងចាប់ផ្តើមភ្លក់រសជាតិរបស់វាដំបូង ច្បាស់ជាទទួលបានជាតិប្រៃ និងផ្អែម និងក្លិនដូចគ្នាទៅនឹងក្លិនដ៏ទាក់ទាញដែលមាន និងបញ្ចេញដោយប្រដាប់ភេទស្រីៗមិនខាន។

ប៉ុន្តែ​នេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ ខណៈនៅមានហេតុផលជាច្រើនទៀត អាចឲ្យយើងពិចារណាថាអយស្ទ័រពិតជាអាហារទាក់​ទាញសម្រាប់ជំរុញប្រតិបត្តិការលើគ្រែប្រាកដមែន។

បើទោះជាសារធាតុចិញ្ចឹមនៅក្នុងអយស្ទ័រ​មួយគ្រាប់មានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែនៅពេលយើងញ៉ាំវាប្រមាណជាង ១០គ្រាប់ យើងនឹងទទួលបានកម្រិតជាតិស័ង្កសីយ៉ាងច្រើន ខណៈស័ង្កសី ជាសារធាតុចិញ្ចឹមចាំបាច់​បំផុតសម្រាប់ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែលយើងសុទ្ធតែស្គាល់ថា ជាអ័រម៉ូនដ៏សំខាន់ក្នុងការជួយជំរុញចំណង់ផ្លូវភេទឲ្យពុះកញ្ជ្រោល ទាំងចំពោះប្រុសៗ ទាំងស្រីៗ។

នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ សត្វសមុទ្រមានសំបកប្រភេទនេះ ក៏ជាប្រភពនៃជាតិប្រូតេអ៊ីនដូចគ្នា។ ជាក់ស្តែង ត្រូវមនុស្សពីដើមជឿថា វាអាចជួយឲ្យសុខភាពផ្លូវភេទរបស់ប្រុសៗ ខ្លាំងក្លារហូតដល់ចាស់។ ផ្អែកទៅលើសៀវភៅរបស់អ្នកនិពន្ធជន​ជាតិអ៊ីតាលី Giacomo Casanova (កើតថ្ងៃ ២ មេសា ឆ្នាំ ១៧២៥ ស្លាប់ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៧៩៨) និយាយថា លោកបានញ៉ាំអយស្ទ័រ​មួយថ្ងៃ ៥០គ្រាប់ ដើម្បីជួយឲ្យលិង្គរបស់លោក រឹងមាំ ខ្លាំងក្លារហូតដល់លោកស្លាប់។

៣- អយស្ទ័រអាចធ្វើឲ្យមានឥទ្ធិពលដល់កម្រិតអ័រម៉ូនភេទ

ការសិក្សាមួយ​នៅ​ឆ្នាំ ២០០៥ អ្នកស្រាវជ្រាវរកឃើញថា អយស្ទ័រ រួមនឹងសត្វអំបូរលៀសគ្រុំផ្សេងទៀត ពិសេសលៀសសមុទ្រ និងគ្រុំជំពុះទា (clams and mussels) ប្រហែលជាអាចមានឥទ្ធិពលវិជ្ជមានដល់កម្រិតអ័រម៉ូនភេទយើងបាន។ ពពួកសត្វសមុទ្រប្រភេទនេះ សម្បូរទៅដោយអាស៊ីដអាមីណូ អាស៊ីដ D-Aspartic ដែលសុទ្ធតែអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញពីភាពវិជ្ជមានរបស់វាទៅលើអ័រម៉ូនសត្វកណ្តុរ។ បើទោះជាមិនមានការសិក្សាបន្ថែមទៅលើពពួក​អាស៊ីដ​អាមីណូ ​អាចជួយឲ្យអ្នកញ៉ាំមានចំណង់ផ្លូវ​ភេទ​ខ្ពស់ក្តី ប៉ុន្តែជាក់ស្តែងគ្នាយើងដែលចូលចិត្តញ៉ាំអយស្ទ័រ និង​លៀស​គ្រុំ​ខាង​លើ​ សុទ្ធ​តែ​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ក្លា។

៤- អយស្ទ័រធ្វើឲ្យយើងរួមភេទបាន​កាន់តែយូរ?

ស្របពេលដែលអយស្ទ័រ ត្រូវចាត់ទុកជាអាហារមួយក្នុងចំណោមអាហារមានទំនាក់ទំនងចំណង់ផ្លូវភេទ ប៉ុន្តែមានភស្តុតាងតិច​តួចណាស់ ដែលអាចបញ្ជាក់ថា អយស្ទ័រអាចជួយឲ្យយើងរួមភេទបានយូរជាងធម្មតា។ អ្វីយើងអាចជឿបាន គ្រាន់តែថា វាសម្បូរទៅដោយប្រូតេអ៊ីន ដែលរាងកាយយើងត្រូវការជាចាំបាច់ដើម្បីរក្សាថាមពលឲ្យបានគ្រប់គ្រាន់អំឡុងពេលរួមភេទ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចំណុចស្រើបស្រាលប្រុសៗ នៅកន្លែងណា?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ១៩ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣១ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម