ព័ត៌មានជាតិ
កម្ពុជាសាកល្បងស្តារអយស្ទ័រឡើងវិញក្នុងដែនសមុទ្រខេត្តកែប និងកំពត បន្ទាប់ពីការនេសាទលើសកម្រិត
អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) កំពុងសាកល្បងស្ដារអយស្ទ័រ(Oysters) ឡើងវិញ ក្នុងដែនសមុទ្រនៅខេត្តកែប និងខេ្តតកំពត ក្រោយពីអ្នកនេសាទប្រមូលផលអយស្ទ័រលើសកម្រិត។ គម្រោងស្ដារនេះ គឺមានរយៈពេល១១ខែ ក្នុងនោះ MCC ជាអ្នកធ្វើសកម្មភាពស្ដារ ក្រោមគ្រោង«ការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរប្រទេសកម្ពុជា(CamAdapt)» របស់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO) ។

ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៦ ខែមិថុនា ថ្មីៗនេះ អ្នកគ្រប់គ្រងទូទៅអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) កញ្ញា តៃ ឆេន អះអាងថាចំនួនអយស្ទ័រក្នុងដែនសមុទ្ររបស់កម្ពុជា កំពុងថយចុះគួរឱ្យគត់សម្គាល់ កើតចេញពីការនេសាទលើសកម្រិត ដែលការថយចុះ គឺជះឥទ្ធិពលអវិជ្ជមានដល់តុល្យភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូល លើសពីការបាត់បង់គ្រឿងសមុទ្រ។ ហេតុដូច្នេះ កញ្ញា តៃ ឆេន បញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវស្ដារអយស្ទើរឡើងវិញ ព្រោះវាមានតួនាទីចាំបាច់ បង្កើតជារបាំងថ្មប៉ប្រះទឹកសម្រាប់ទប់ទល់នឹងរលកបោកបក់ និងជាអ្នកចម្រោះទឹកស្អាតតាមធម្មជាតិ ដែលជួយបង្កើតជម្រកដ៏សុវត្ថិភាពសម្រាប់ជីវៈចម្រុះជាច្រើនទៀត ព្រមទាំងដើរតួជាខែលការពារឆ្នេរពីគ្រោះធម្មជាតិ។

ចំពោះមូលហេតុចាំបាច់ក្នុងការស្ដារអយស្ទ័រឡើងវិញ អ្នកគ្រប់គ្រងទូទៅអង្គការអភិរក្សសមុទ្រកម្ពុជាពន្យល់ថា៖«វាជាប្រភេទសត្វដែលជួយច្រោះគុណភាពទឹកឱ្យថ្លា។ កាលណាច្រោះគុណភាពទឹកឱ្យថ្លា ប្រភេទសត្វចូលចិត្តរស់នៅទឹកថ្លាមករស់នៅបាន។ ឧទាហរណ៍ ផ្កាថ្ម និងស្មៅសមុទ្រដែលត្រូវការទឹកថ្លាធ្វើរស្មីសំយោគ។[…] កាលណាអយស្ទ័រមានច្រើន តោងជាប់គ្នាដូចជាថ្មប៉ប្រះទឹក ដូច្នេះ វាអាចទប់រលកបោកបក់បានដូចគ្នា[…]»។

អ្នកគ្រប់គ្រង់ទូទៅអង្គការអភិរក្សសមុទ្រពន្យល់ថា ការស្ដារអយស្ទ័រឡើងវិញធ្វើឡើងនៅខេត្តកែប និងកំពត គឺព្រោះតែតាមការសិក្សាតំបន់នោះលក្ខខណ្ឌអំណោយផល មានអយស្ទ័រអាចស្ដារឡើងវិញបាន ហើយសិក្សាស្រាវជ្រាវ គឺផ្ដោតលើកត្តាភូមិសាស្ត្រ គុណភាពទឹកសមុទ្រ។

ក្រោយការអនុវត្តជាក់ស្ដែងបានមួយរយៈនៅសហគមន៍នេសាទភូមិថ្មី ស្ថិតក្នុងដែនសមុទ្រខេត្តកែប អ្នកគ្រប់គ្រងទូទៅនៃការអភិរក្សសមុទ្រ វាយតម្លៃ គម្រោងស្តារអយស្ទ័រអាចជោគជ័យដូចការរំពឹងទុក ព្រោះជាក់ស្ដែងអ្នកជំនាញបានស្រាវជ្រាវពីទិន្នន័យមូលដ្ឋានរួចស្រេច និងបន្តសិក្សាពីរដូវបន្តពូជរបស់អយស្ទ័រ។
ជុំវិញការស្ដារអយស្ទ័រនេះ ប្រធានសហគមន៍ភូមិថ្មី ខេត្តកែប លោក ណុះ យ៉េប រំពឹងថានឹងជួយស្តារធនធានគ្រឿងសមុទ្រ ក្លាយជាប្រភពចំណូលថ្មីមួយទៀតដល់ប្រជានេសាទ ក្លាយជារបាំងរឹងមាំទប់ទល់ការប្រែប្រួលអាកាសធាតុ ប្រសិនបើគម្រោងស្ដារអយស្ទ័រនេះជោគជ័យ។
គួរឱ្យដឹងថា គម្រោង CamAdapt របស់ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO)ទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិបរិស្ថានសកល (GEF)។ អង្គការ FAO ជាតួអង្គបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូផ្សេងៗ ក៏ដូចជាសហគមន៍នេសាទនានាក្នុងគោលដៅលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រជាជន ប្រមាណ១០០,០០០នាក់ ព្រមទាំងជួយរួមចំណែកគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីលើផ្ទៃដីប្រមាណ ៨២,០០០ហិកតាសម្រាប់ខេត្តនៅជាប់តំបន់ឆ្នេរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


