KPT+
ស្បែកជើងតម្លៃសមរម្យ ៤ ម៉ាក តារាល្បីអន្តរជាតិចូលចិត្តពាក់ជាប្រចាំ
តារាល្បីៗលំដាប់ពិភពលោកប្រើរបស់អ្វីមួយសុទ្ធតែមានអ្នកគាំទ្រចាំទិញតាមជានិច្ច ប៉ុន្តែភាគច្រើនសុទ្ធតែមានតម្លៃថ្លៃកប់ពពក ។ លើកនេះយើងបង្ហាញស្បែកជើងតម្លៃសមរម្យ ៤ ម៉ាកដែលតារាល្បីចូលចិត្តពាក់ជាប្រចាំ ៖
១. New Balance
New Balance ជាម៉ាកស្បែកជើងងាយស្រួលពាក់ពេញនិយមសម្រាប់ក្មេងជំនាន់ក្រោយ ត្រូវពេញចិត្តដោយ Bella Hadid កំពូលតារាបង្ហាញម៉ូដ, ភរិយាតារាចម្រៀង Justin Bieber, តារាម៉ូដែល Kaia Gerber និងតារាសម្ដែង Katie Holmes ។



២. Birkenstocks
Birkenstocks ជាប្រភេទស្បែកជើងវាលងាយស្រួលពាក់ សក្តិសមបំផុតសម្រាប់រដូវក្ដៅ សូម្បី Kendall Jenner និង Gigi Hadid ដែលជាតារាម៉ូដែលលំដាប់ពិភពលោកក៏មិនរំលងម៉ាកនេះដែរ ។



៣. Adidas Samba
Adidas Samba ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ទី ៥០ មុនពេលការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីល។ ដំបូងឡើយគេបង្កើតវាដើម្បីឱ្យកីឡាករបាល់ទាត់លេងលើផ្ទៃរអិលកាន់តែស្និទ្ធ ក្រោយមកវាក៏ក្លាយជាស្បែកជើងទាន់សម័យសម្រាប់គ្រប់កាលៈទេស ហើយធ្លាប់ពាក់ដោយ Bella Hadid, កំពូលតារាចម្រៀង Rihanna, និង Kai Gerber ។



៤. Salomon
កាលពីឆ្នាំ ១៩៩៧ Adidas បានទិញយក Salomon ហើយប្ដូរឈ្មោះទៅជា adidas-Salomon AG ចំណែកគុណភាពវិញគឺល្អបំផុតសម្រាប់រត់ ឡើងភ្នំ ជិះស្គី និងជិះស្គីទឹកកក ។ យើងឃើញថាតារាដែលចូលចិត្តពាក់វាមានដូចជា Kendall Jenner, Hailey Bieber និង Bella Hadidជាដើម ។



ស្បែកជើងទាំងអស់មានតម្លៃក្រោម ៣០០ ដុល្លារ ប៉ុន្តែមាំមិនងាយខូចស្រួលពាក់ប្រចាំថ្ងៃ និងជាជម្រើសល្អបំផុត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៣ ដួង ជាប់ក្នុងបញ្ជីខ្មៅរបស់ Ferrari
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


