KPT+
មកដឹងពី Medusa នារីដ៏ស្រស់ស្អាត ប្រែក្លាយជាបិសាចពស់ក្នុងរឿងទេវកថាប្រទេសក្រិក
ក្រិកជាប្រទេសដែលមានរឿងទេវកថាសម្បូរបែបថែមទាំងមានអាទិទេពស្អាតសង្ហាជាច្រើនទៀតផង បើអ្នកជាមនុស្សដែលចូលចិត្តរឿងទេវកថារបស់ក្រិកប្រាកដជាស្គាល់នាង មេឌូសា (Medusa) មិនខាន ។

Medusa ជាបិសាចមួយក្នុងចំណោមបិសាចពស់ស្រីបីក្បាល ពួកគេជាពពួកបិសាចដែលអាចធ្វើឲ្យភាវរស់ក្លាយជាថ្មបានដោយគ្រាន់តែសម្លឹងភ្នែកប៉ុណ្ណោះ ។ កាលពីមិនទាន់ជាប់បណ្ដាសា Medusa គឺជានារីដ៏ស្រស់ស្អាតខ្លាំងដាច់គេ ជាពិសេសនាងជាស្ត្រីបរិសុទ្ធដែលគោរពបូជាដល់អាទិទេព អាធីណា (Athena) ផងដែរ ។
ដោយសារសម្រស់នាង Medusa ស្អាតទាក់ទាញពេកធ្វើឲ្យអាទិទេព ផូសៃដិន (Poseidon ដែលជាអាទិទេពនៃសមុទ្រ ព្យុះ គ្រោះរញ្ជួយដី និងសត្វសេះ) ចាប់ចិត្តស្រឡាញ់នាងដកចិត្តមិនរួច ប៉ុន្តែ Medusa បានបដិសេធ ព្រោះនាងចង់រក្សាភាពបរិសុទ្ធទុកជាការគោរពដល់អាទិទេព អាធីណា រឿងនេះធ្វើឲ្យអាទិទេព ផូសៃដិន ទ្រាំមិនបានក៏ចាប់រំលោភ Medusa នៅកន្លែងទីសក្ការបូជាតែម្ដងទៅ ។

បន្ទាប់ពី Medusa អស់ព្រហ្មចារីអាទិទេព អាធីណា ខឹងនាងជាខ្លាំងទើបដាក់បណ្ដាសាអោយ Medusa ក្លាយជាបិសាចពស់ដែលគ្មាននរណាមកស្រលាញ់បន្តទៀតឡើយ ។

គេជឿថាការដាក់បណ្ដាសានេះជាការការពាររបស់អាទិទេព អាធីណា ចំពោះ Medusa ព្រោះទ្រង់មិនអាចដាក់ទោសអាទិទេព ផូសៃដិន បានទេអ្នកខ្លះទៀតថាមកពី Athena ខឹងនឹងនាងទៅវិញ ។

ជាចុងក្រោយ Medusa ត្រូវ ភឺហ្សូស (Perseus) កាត់ក្បាល ហើយនាងបានផ្ដល់កំណើតដល់ Chrysaor និង Pegasus ដែលជាកូនរបស់ ផូសៃដិន ក្នុងគ្រានោះឯង ៕
ប្រែសម្រួល ៖ វារី
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
កីឡា៧ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា