វប្បធម៌ ជំនឿ
មកស្គាល់រឿងទេវកថាទាំង ៤ ស្ថិតនៅ អាស៊ីអាគ្នេយ៍
ប្រទេសនីមួយៗតែងមានវប្បធម៌ អរិយធម៌រៀងៗខ្លួនគួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាឡើយ ។ ដោយសារតែប្រទេសកម្ពុជាស្ថិតក្នុងទ្វីបអាស៉ី ដូច្នេះថ្ងៃនេះយើងមកដឹងពីរឿងទេវកថាខ្លះៗពីប្រទេសជិតខាងចាត់ទុកជាចំណេះដឹងទូទៅមួយផ្នែកដែររួមមាន៖
១. ព្រះនាងគីណារី (កិន្នរី)-ប្រទេសថៃ

ព្រះនាងជាទេវតាថែរក្សាសុខុមាលភាពរបស់ប្រជានុរាស្ត្រដែលជួបគ្រាលំបាក ឬគ្រោះថ្នាក់ណាមួយនៃប្រទេសថៃ ប៉ុន្តែក៏មានក្នុងប្រវត្តិសាស្ត្រក្នុងអាស៉ីទូទៅដូចជា ប្រទេសកម្ពុជាផងដែរ ។ រឿងព្រះនាងគីណារី មនោរាហ៍ ត្រូវនិទានតៗគ្នាជាច្រើនជំនាន់តាំងពីសម័យអយុធ្យាមកម្ល៉េះមានតំណាលថា ៖ ព្រះបាទព្រហ្មទត្ត និងម្ចាស់ក្សត្រីចន្ថាគីណារីមានបុត្រីចំនួនប្រាំពីរអង្គ ។ មនោរាហ៍ គឺជាកូនពៅក្នុងចំណោមបុត្រីទាំងប្រាំពីរអង្គដែលមានព្រះកាយពាក់កណ្តាលមនុស្សពាក់កណ្ដាលហង្ស ហើយអាចហើរ ឬជម្រុះស្លាបតាមចិត្តចង់ ។ រៀងរាល់ព្រះច័ន្ទពេញវង្ស ព្រះនាងគីណារីទាំងអស់តែងតែមកលេងទឹកស្រៈកណ្ដាលព្រៃហេមពាន្តមិនដែរខាន ។ ថ្ងៃមួយមានបុរសម្នាក់ឈ្មោះ ប្រាហន កំពុងដើរកាត់ព្រៃហេមពាន្ត ស្រាប់តែប្រទះឃើញព្រះនាងគីណារីទាំងប្រាំពីរអង្គកំពុងលេងនៅមាត់បឹង ក្នុងចំណោមព្រះនាងទាំង ៧អង្គ ព្រះនាងមនោរាហ៍ មានសម្រស់ស្អាតដាច់គេទើបគាត់សម្រេចចិត្តចាប់ព្រះនាងថ្វាយព្រះអង្គម្ចាស់សុធន ។
២. បិសាចលីយ៉ាក-ប្រទេសឥណ្ឌូនេស៉ី

នៅក្នុងទេវកថាបាលីបានឲ្យដឹងថា “លីយ៉ាក” ជាសត្វក្បាលហោះមានប្រដាប់បន្តោងជាប់ ជាធម្មតាគេឃើញវានៅជុំវិញផ្នូរ ។ បិសាចលីយ៉ាក មានអណ្តាតវែង និងចង្កូមធំចូលចិត្តបឺតឈាមទារកទើបនឹងកើត ឬស្ត្រីទម្ងន់ជាដើម ។ រ៉េងដា (ជាពាក្យសម័យបុរាណមានន័យថាស្ត្រីមេម៉ាយ) ដែលជាម្ចាស់ក្សត្រីបិសាចលីយ៉ាក មានសត្រូវស៉ីសាច់ហុតឈាមជាមួយនឹង “បារ៉ុង” ស្តេចនៃវិញ្ញាណល្អ ។
៣. ឡាកឡុងក្វាន-ប្រទេសវៀតណាម

យោងទៅតាមរឿងព្រេង ព្រះអង្គម្ចាស់នាគឡាកឡុងក្វាន ជាស្តេចហុងទីពីរនៃរាជវង្សហុង-បាងនៃប្រទេសវៀតណាមបុរាណ ។ ដើម្បីការពារទឹកដីឲ្យមានសុវត្ថិភាព ព្រះអង្គម្ចាស់នាគតែងតែសម្លាប់សត្វចម្លែកៗដែលព្យាបាទទឹកដីរបស់ទ្រង់ ដោយគ្មានការលើកលែង ។ ក្រោយមកព្រះអង្គបានរៀបអភិសេកជាមួយទេពអប្សរភ្នំអមតៈអោវករ និងបង្កើតពង ១០០គ្រាប់ ដោយកូននីមួយៗជាដើមកំណើតត្រកូលប្រជាជនវៀតណាមទាំង ១០០ត្រកូល។ មិនយូរប៉ុន្មាន ព្រះអង្គម្ចាស់ឡាកឡុងក្វានមានគំនិតចង់ទៅគង់នៅក្បែរទឹកជុំគ្នា ប៉ុន្តែទេពអប្សរភ្នំអមតៈអោវករមានគំនិតចង់គង់នៅភ្នំវិញ ដូច្នេះទ្រង់ទាំងពីរអង្គក៏ចែកកូនម្នាក់ ៥០ យកទៅចិញ្ចឹមរៀងខ្លួនទៅ ។ សូមបញ្ជាក់ដែរថា ចំណងស្នេហ៍អ្នកទាំងពីរនៅដដែលទោះបីជារស់នៅបែកគ្នាក៏ដោយ ។ និយាយពីកូនៗ ៥០នាក់ដែលនៅជាមួយឪពុកត្រូវរៀនស្ទូចត្រី សាក់ស្បែក ដើម្បីបន្លាចសត្វចម្លែកនៅសមុទ្រ រីឯ ៥០ទៀតត្រូវចិញ្ចឹមសត្វ និងដាំផ្លែឈើដើម្បីរស់នៅរហូតក្លាយជាប្រជាជនវៀតណាមសព្វថ្ងៃនេះ ។
៤. ភ្នំក្រហម និងតំបន់ប្រវត្តិសាស្ត្រ Tanjong Pagar-ប្រទេសសិង្ហបុរី

រឿងមានដំណាលថា ៖ ឆ្នេរសមុទ្រកំពុងរងការវាយប្រហារឥតឈប់ឈរពីត្រីដាវដ៏កាចសាហាវបង្កឲ្យអ្នកនេសាទមិនអាចចេញរកស៉ីបាន ហើយស្វែងរកជំនួយពីស្តេចស៊ុលតង់ តែមិនទទួលជោគជ័យនោះទេ ។ ថ្ងៃមួយ មានក្មេងប្រុសម្នាក់ផ្ដល់គំនិតបង្គាប់ឲ្យប្រជារាស្ត្រប្រើដើមចេកមកតទល់ជាមួយនឹងត្រីដាវ ដើម្បីពេលត្រីចាក់ទៅជាប់ដើមចេក ។ គំនិតដ៏វៃឆ្លាតរបស់ក្មេងប្រុសនេះធ្វើឲ្យស្ដេចស៊ុលតង់កើតចិត្តច្រណែន រួចបញ្ជូនកងទ័ពទៅសម្លាប់ក្មេងនោះចោលដោយបង្ហូរឈាមក្រហមឆ្អៅនៅលើភ្នំក្លាយជាប្រវត្តិ “ភ្នំក្រហម-Redhill” ក្នុងប្រទេសសិង្ហបុរីសព្វថ្ងៃនេះ ។ ចំណែកឯតំបន់ដាក់ដើមចេកក៏ក្លាយជា តំបន់ប្រវត្តិសាស្ត្រ Tanjong Pagar ជាមួយគ្នាដែរ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ភ្ញាក់ផ្អើលមែនទែន ចំពោះរូបភាពកាយវិភាគសាស្ត្រនៃសត្វទេវកថាទាំង ១៣ ប្រភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


