KPT+
មកស្គាល់កំពូលអាទិទេព ១០ អង្គ នៅក្នុងទេវកថា ក្រិក
ក្រិកជាប្រទេសសម្បូរទៅដោយរឿងនិទាន ទាក់ទងទៅនឹងអាទិទេពខ្លាំង ព្រោះពួកគេមានជំនឿទៅនឹងអាទិទេពជាច្រើនអង្គ ទាំងប្រុសទាំងស្រី ថែមទាំងល្បីទៀតថា សម្រស់អាទិទេពស្រីស្រស់ស្អាតខ្លាំងជាងនារីធម្មតាផង។ យើងអាចនឹងស្គាល់ពីពួកទ្រង់ច្រើនមកហើយ ប៉ុន្តែថ្ងៃនេះ យើងនឹងមកដឹងអំពីឥទ្ធិពល និងអំណាចវិញថាអង្គណាខ្លាំងជាងគេបំផុត៖
ចំណាត់ថ្នាក់ទី១០ ទេពធីតា អាតេមីស (Artemis)

អាតេមីស ជាទេពធីតាដែលមានកិត្តិយសបំផុត ក្នុងចំណោមអាទិទេពក្រិកបុរាណ ឈ្មោះរ៉ូមែនរបស់ទ្រង់គឺ ដាយអាណា។ ទ្រង់ជាទេពធីតាផ្នែកប្រមាញ់ ផ្ដល់កំណើត និងបង្កើតកូន ជាពិសេសព្រះនាងចូលចិត្តកាន់ធ្នូ។
ចំណាត់ថ្នាក់ទី៩ អាទិទេព ហឺមីស (Hermes)

ព្រះនៃចោរ និងអ្នកធ្វើដំណើរ ទ្រង់ជាអាទិទេពពោរពេញទៅដោយល្បិចកល ទើបអាចធ្វើការជាមួយពួកខ្មោចបិសាចបាន។
ចំណាត់ថ្នាក់ទី៨ ទេពធីតា អាហ្វ្រូដាយធី (Aphrodite)

ព្រះនាងមានសម្រស់ស្រស់ស្អាតខ្លាំង ធ្វើឲ្យអាទិទេពធំចាប់នាងឲ្យរៀបការជាមួយកូនប្រុសខ្លួន ដើម្បីកុំឲ្យអាទិទេពផ្សេងៗមានជម្លោះ ប៉ុន្តែនាងបែរជាមានចិត្តស្រលាញ់សាច់ថ្លៃទៅវិញ។
ចំណាត់ថ្នាក់ទី៧ អាទិទេព អ៊ែរីស (Ares)

ទ្រង់ជាអាទិទេពនៃសឹកសង្គ្រាម ជាបុរសដែលទេពធីតា អាហ្វ្រូដាយធី ពេញចិត្តពួកទ្រង់ទាំងពីរនាក់មានកូនស្រីមួយអង្គព្រះនាម Harmonia – ទេពធីតានៃភាពសុខដុម។ ជាក់ស្ដែងអាទិទេព អ៊ែរីសចូលចិត្ដដើរលេងជាមួយព្រះ មិនសូវល្អដូចជា ព្រះនៃសេចក្ដីភ័យខ្លាច និងព្រះនៃជម្លោះ។
ចំណាត់ថ្នាក់ទី៦ អាទិទេព អាប៉ូឡូ (Apollo)

អាប៉ូឡូ ជាព្រះនៃតន្ត្រី និងពន្លឺ មានរូបសង្ហាដាច់គេ ហើយមហាកំពូលរវល់។ ជនជាតិក្រិកតែងតែរៀបចំកម្មវិធីមួយជារៀងរាល់បួនឆ្នាំម្ដង ទុកជាការគោរពព្រះអាប៉ូឡូ កម្មវិធីនោះគឺការប្រកួតកីឡាអូឡាំពិកនោះឯង។
ចំណាត់ថ្នាក់ទី៥ ទេពធីតា ហឺរ៉ា (Hera)

ទ្រង់គឺជាទេពធីតាដែលស្អាតបំផុត ហើយត្រូវបានគេស្គាល់ថាជាព្រះនៃអាពាហ៍ពិពាហ៍ និងការសម្រាលកូន។ ទេពធីតា ហឺរ៉ា ជាមហេសីរបស់ហ្សូស។ រាល់ពេលដែលហ្សូសក្បត់ចិត្ត នាងតែងតែដាក់ទណ្ឌកម្មលើស្ត្រីទាំងនោះមិនលើកលែងសូម្បីតែកូនៗពួកគេ។
ចំណាត់ថ្នាក់ទី៤ អាទិទេព ហេឌីស (Hades)

អាទិទេព ហេឌីស ជាអ្នកគ្រប់គ្រងឋានក្រោម ទ្រង់មានចិត្តកាចសាហាវ សម្បូរមាសប្រាក់ ថែមទាំងមានមួកបំបាំងកាយទៀតផង។
ចំណាត់ថ្នាក់ទី៣ ទេពធីតា អាធីណា (Athena)

ទេពធីតាអាធីណា ប្រសូត្រចេញពីក្បាលរបស់ហ្សូស មានប្រាជ្ញា ពូកែខាងសិប្បកម្ម និងធ្វើសង្គ្រាម។ នាងមានចិត្តកាចសាហាវនៅសមរភូមិ ដែលតែងតែយកចិត្តទុកដាក់ក្នុងការប្រយុទ្ធដើម្បីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយមិនបង្ហាញកំហឹងទេ។
ចំណាត់ថ្នាក់ទី២ អាទិទេព ផូសៃដុន (Poseidon)

អាទិទេពនៃសមុទ្ររូបនេះមានចិត្តមិនចេះស្ងប់ ជួនកាលគាត់បង្កើតកោះស្រស់ស្អាតមួយ លុះស្អែកឡើងកោះនោះមានព្យុះមានរញ្ជួយដីទៅវិញ។
ចំណាត់ថ្នាក់ទី១ អាទិទេព ហ្សូស (Zeus)

ហ្សូស គឺជាព្រះនៃមេឃក្នុងទេវកថាក្រិកបុរាណ។ ក្នុងនាមជាអាទិទេពក្រិក ហ្សូស ត្រូវបានចាត់ទុកថាជាអ្នកគ្រប់គ្រង អ្នកការពារ និងជាបិតានៃព្រះ និងមនុស្សទាំងអស់។ ជារឿយៗ ទ្រង់ជាបុរសចំណាស់ដែលមានពុកចង្ការ ហើយត្រូវបានតំណាងដោយនិមិត្តសញ្ញាដូចជា ផ្លេកបន្ទោរ និងឥន្ទ្រី៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកស្គាល់នាងមច្ឆាទាំង ១២ ប្រភេទ ខុសៗគ្នា ក្នុងទេវកថាចម្រុះ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?