KPT+
ដឹងគន្លឹះនេះ អាចឲ្យយុវវ័យចូលចិត្តដើរកម្សាន្តជាមួយអ្នកផ្ទះជាងមិត្តភក្ដិ
ជាទូទៅយុវវ័យតែងតែចេះធ្វើការស្រាវជ្រាវមុនពេលចេញធ្វើដំណើរកម្សាន្ត។ ពួកគេមានវិសាលភាពច្បាស់លាស់នៃអ្វីដែលគេចង់ឃើញ និងសកម្មភាពថ្មីៗបែបផ្សងព្រេង ចំណែកចាស់ៗ ទៅដល់កាលណា ស្រូតហូបចុក ឬគេងតែម្តងមិនខ្វល់លុកលុយអ្វីឡើយ ទាំងនេះហើយដែលធ្វើឲ្យ ពិបាកដើរសប្បាយជាមួយគ្នា។
ឪពុកម្ដាយដែលចេះក្បួន តែងតែរៀបចំដំណើរកម្សាន្តរបៀបនេះជាមួយកូនៗ៖
១ រុករកឲ្យហើយនូវបណ្ដាកន្លែងថ្មីណាដែលប្លែកទាក់ភ្នែក

អ្នករៀបចំកន្លែងទេសចរល្អបំផុត តែងតែចេះតុបតែងថ្មី លាបពណ៌តម្រូវចិត្តអ្នកថតរូបដេលនឹងផ្សាយកន្លែងឲ្យខ្លួនផង ។ ក្មេងៗនិងយុវជនមិនមែនចង់បរិភោគនៅសណ្ឋាគារដែលមានតំលៃខ្ពស់បំផុតទេ តែគឺលាបពណ៌តុបតែងឡូយប្លែក។ បើនៅលើឆ្នេរខ្សាច់ មានទូកចម្រុះពណ៌ឆ្នេរនោះប្រាកដណាស់ទាក់ទាញជាងឆ្នេរផ្សេងៗ។
២ ម្ហូបប្លែកៗ ស្លៀកពាក់សេរី

ដែលយើងនឹករកតែកន្លែងលក់ម្ហូបឆ្ងាញ់ ៗ ភ្លេចម្ហូបដែលកូនៗមិនដែលបានហូប ជារឿងគួរឲ្យស្តាយហើយចំណាយច្រើន។ បើហូបគេហូបនៅផ្ទះក៏បាន។ ទៅតំបន់ណាអាចស្វះស្វែងរកអាហារនៅតំបន់នោះ។ បង្កើតពិធីជប់លៀងនៅនឹងកន្លែងតាមបែបរំភើបៗ មិនធ្លាប់មាននៅផ្ទះ ។
ចំពោះការស្លៀកពាក់យុវវ័យចូលចិត្តលេងខ្លួនឆ្កួតៗ បែបហ្វ្រីៗ ។ ឪពុកម្ដាយភាគច្រើនមិនយល់ចំណុចនេះក័៏បន្ទោសហាមប្រាមកូនៗ។ សូមទុកឲ្យពួកគេជ្រើសរើស នូវអ្វីដែលគេយល់ថា ប្រសើរសម្រាប់អារម្មណ៍គេ ព្រោះយុវវ័យមិនវែងទេ ឲ្យគេប្រើវាទៅ!
៣ សម្រាកពិតប្រាកដ
ពួកយើងខ្លះមិនអាចរង់ចាំចាកចេញពីរឿងស្មុគស្មាញនៅឯការិយាល័យទេក៏កុំនាំកូនៗឲ្យកើតទុក្ខជាមួយ។ កុំបង្ខំពួកគេឲ្យអានសៀវភៅសិក្សាឬទេសនាមិនឈប់។ ទុករឿងទាំងនោះនៅផ្ទះ។ ដើរលេងឲ្យពិតជាសម្រាកចិត្តកាយ។ ពេលយើងខ្លះមិនដឹងពីរបៀប ដើម្បីសម្រាក កំហុសក្នុងការធ្វើជាអ្នកនាំដំណើរកម្សាន្តបែរជាមានបញ្ហាថ្នាំងថ្នាក់ នឹងកូនៗទៅវិញ។ នៅពេលដែលខាងអាជីវកម្មទូរស័ព្ទមកឬការប្រជុំចាំបាច់តាមអ៊ិនធរណេត គួរតែតែព្យាយាមជៀសវាង ហើយចំណាយពេលពេញលេញជាមួយមនុស្សជាទីស្រលាញ់របស់យើង ។
ធ្វើយ៉ាងណាឲ្យបានសម្រាកពេញលេញព្រោះសុភមង្គលក្នុងគ្រួសារនឹងជួយបង្កើតយុវវ័យល្អពិតៗ៕
ប្រែសម្រួល៖ ដោយសុភា
ប្រភព៖ Livingnomads
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


