Connect with us

KPT+

ទម្លាប់​ចុង​សប្ដាហ៍​របស់​មនុស្ស​ជោគជ័យ​ដែល​គួរ​តែស្វែងយល់

បានផុស

នៅ

ទទួល​បាន​ជោគជ័យ ​មិនមែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​អភិវឌ្ឍ​គំនិត​ថ្មីៗ ​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​ធ្វើអ្វី​ផ្សេង​ទៀត​​ឥត​ឈប់ឈរ​នោះ​ទេ។

អាន​អត្ថបទ​នេះ​ ដើម្បី​បាន​ដឹងនៅ​អ្វី​ ដែល​បុគ្គល​ជោគជ័យ ​​បាន​ធ្វើ​នៅ​ចុង​សប្ដាហ៍៖

. ផ្តាច់ខ្លួន

ចាប់ផ្ដើម​សម្រាក​នៅ​ចុង​សប្ដាហ៍ ​ដើម្បី​ធ្វើអ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ​ផ្នែក​អារម្មណ៍។ មិន​ថា​​ជា​ការ​លេង​ភ្លេង​ ការ​គូរ​គំនូរ​ ឬ​ការ​លេង​កីឡា​ ដែល​អាច​អនុញ្ញាត​ឲ្យខ្លួន​អ្នក​ទៅ​ជា​សកម្មភាព​​មួយ​ សម្រាប់​ផ្ដាច់​ចេញ​ពី​ការងារ​ និង​ជួយ​ជំរុញ​ការ​ច្នៃប្រឌិត​កាន់​តែ​ខ្ពស់ថែមទៀត។

. ធ្វើលំហាត់ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ល្អ​បំផុត​ ដើម្បី​ពង្រឹង​រាងកាយ​និង​ជម្រះ​គំនិត​មិន​ល្អ​ចេញ។ អ័រម៉ូន endorphins ដែល​មាន​នៅ​ក្នុង​ខួរក្បាល នឹង​ជួយ​បំពេញ​បន្ថែម​នៅ​ផ្នែក​រាងកាយ​របស់​អ្នក ​ហើយ​វា​ក៏​អាច​បង្កើន​ទម្លាប់​នៃ​ការ​គេង​ផង​ដែរ។

៣. សមាធិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​អ្នក​អាច​បង្កើត​ទម្លាប់​សមាធិ​មួយ​ម៉ោង​ ឬ​ពីរ​ម៉ោង។  សមាធិ ផ្ដល់​នូវ​ការ​សម្រាក​ដល់​ផ្លូវ​ចិត្ត​ ហើយ​វា​ប្រៀប​ដូចជា​ការ​សាក​ថ្ម​ឡើង​វិញ​នៃ​ផ្នែក​រាងកាយ។  ប្រសិន​បើ​អ្នក​មិន​ចង់​ធ្វើ​សមាធិ​ទេ គ្រាន់​តែ​ជ្រើសរើស​សកម្មភាព​លំហែ​កាយ​ណា​មួយ ​ដែល​អ្នក​ពេញចិត្ត។

. នៅ​ជាមួយ​ពេល​វេលា​តែ​ម្នាក់​ឯង

សូម​ចំណាយ​ពេល​តែ​ម្នាក់​ឯង​រយៈ​ពេល​ពីរ ​ឬ​បី​ម៉ោង ​នៅ​ថ្ងៃ​សៅរ៍​ ឬ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ វាអាច​ជា​វិធី​ដ៏​ល្អ​មួយ​ដែល​​ធ្វើ​ឱ្យ​អារម្មណ៍​តានតឹង​ថយ​ចុះ ​និង​ផ្ដោត​អារម្មណ៍​ល្អ​ឡើងវិញ​នៅ​ដើម​ថ្ងៃ​ច័ន្ទ​ដំបូង។ ព្យាយាម​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​ និង​ផែនការ​របស់​អ្នក​សម្រាប់​សប្ដាហ៍​ខាង​មុខ​នេះ។

៥. សាកល្បង​អ្វី​ដែល​ថ្មី

វិធី​ដ៏​ល្អ​មួយ​ដើម្បី​ពង្រីក​គំនិត​របស់​អ្នក​បន្ថែម គឺ​ត្រូវ​សាកល្បង​អ្វី​ដែល​ថ្មី​ ដូចជា​ការ​អាន​សៀវភៅ​ កំណាព្យ​ ដើម្បី​ទទួល​បាន​ការ​ច្នៃ​ប្រឌិត​និង​ចំណង់​ចំណូល​ចិត្ត​ថ្មី​មួយ​ទៀត។

ការ​លាយ​បញ្ចូល​គ្នា​ចេញ​ពី​ទម្លាប់​ធម្មតា​របស់​អ្នក​ នឹង​ជួយ​ឱ្យ​អ្នក​ឈាន​ដល់​ការ​ច្នៃ​ប្រឌិត​ នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ការ​បំផុស​គំនិត​ថ្មី​ៗ នៅ​ក្នុង​អាជីព​ការងារ។

៦. ដំណើរ​ផ្សង​ព្រេង

ធ្វើការ​ផ្សងព្រេង​ជាមួយ​មិត្តភ័ក្ដិ​ ឬ​តែ​ម្នាក់ឯង​នៅ​ចុង​សប្ដាហ៍ ​ក្រោយ​ចប់​ម៉ោង​ការងារ ​វា​ពិត​ជា​ផ្ដល់​ឱ្យ​ចិត្ត​​របស់​អ្នក​បាន​ធូរស្រាល​ពី​ជំនួញ​ ឬ​ការងារ​ដ៏​រវល់​របស់​អ្នក​​មិនខាន ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការ​ស្រាវជ្រាវ​រកឃើញថាមាន​បងស្រី​ធ្វើ​ឱ្យ​ប្អូនៗ​ក្លាយ​ជា​មនុស្ស​ល្អ​ ទោះ​​កាចជាងបងប្រុស

ចុចអាន៖ដឹង​គន្លឹះ​នេះ អាច​ឲ្យ​យុវវ័យ​ចូលចិត្ត​ដើរ​កម្សាន្ត​ជាមួយ​អ្នក​ផ្ទះ​ជាង​មិត្តភ័ក្ដិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម