KPT+
ផ្កា២០ប្រភេទ បង្កប់អត្ថន័យជាភាសាស្នេហា ក្នុងថ្ងៃនៃក្ដីស្រលាញ់
ផ្កាជារុក្ខជាតិបន្ថែមពីលើភាពស្រស់ស្រាយ និងពន្លឺដល់ពិភពលោកទាំងមូល ខណៈដែលការផ្តល់ផ្កាដល់គ្នាទៅវិញទៅមកក៏មានអត្ថន័យលាក់កំបាំងនៅក្នុងប្រភេទនីមួយៗផងដែរ។ សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (Valentine) ជាការពិតណាស់គ្រប់គ្នាសុទ្ធតែអាចជូនដល់ផ្កាដល់មនុស្សជាទីស្រលាញ់ គ្រួសារនិងមិត្តភក្តិ។ ប៉ុន្តែផ្កានៅក្នុងអត្ថបទនេះចង់សម្ដៅដល់មនុស្សដែឡអ្នកចូលចិត្តឬលួចចាប់ចិត្តលើរូបគេតែពុំទាន់ហ៊ានសារភាព តែហ៊ានជូនផ្កាបង្ហាញពីអារម្មណ៍ដែលមានចំពោះគេវិញ។
ការបកស្រាយផ្កា ឬភាសានៃផ្កា វាបានកើតឡើងជាលើកដំបូងនៅក្នុងទីក្រុង Constantinople ទីក្រុងរ៉ូម ប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៦០០ ហើយបន្ទាប់មកបានរីករាលដាលទៅប្រទេសអង់គ្លេសនៅឆ្នាំ ១៧១៦ ដោយ Lady Mary Wortley Montagu ក្រោយមកបានរីករាលដាលទៅប្រទេសបារាំង។ នៅក្នុងសៀវភៅមួយក្បាលដែលមានឈ្មោះថា Le Langage des Fleurs ដែលពិពណ៌នាអំពីអត្ថន័យនៃផ្កាជាង ៨,០០០ ប្រភេទ វាត្រូវបានបកប្រែជាភាសាអង់គ្លេសក្នុងរជ្ជកាលព្រះមហាក្សត្រិយានី Victoria ដោយអត្ថន័យនៃផ្កាដែលបង្ហាញពីសេចក្តីស្រឡាញ់។

១ ផ្កាកុលាបពណ៌សមានន័យថា អ្នកមានតម្លៃសម្រាប់ខ្ញុំណាស់។
២ ផ្កាកុលាបពណ៌ក្រហមភ្លឺមានន័យថា សម្រាប់អ្នកស្អាតបំផុតរបស់ខ្ញុំ ។
៣ ផ្កាកុលាបគ្មានបន្លាមានន័យថា ស្នេហាដំបូងរបស់ខ្ញុំគឺជាអ្នកហ្នឹងហើយ!
៤ ផ្កាកុលាបពណ៌សនិងក្រហមរួមគ្នាមានន័យថា យើងមកជាមួយគ្នា។
៥ ផ្កា carnations ពណ៌ផ្កាឈូកមានន័យថា ស្នេហារបស់ស្ត្រីគឺជាថាមពលដ៏វិជ្ជមាន។
៦ ផ្កា carnations ពណ៌លឿងមានន័យថា អ្នកគឺបរិសុទ្ធនិងគួរឲ្យស្រឡាញ់។
៧ ផ្កា Tulips មានន័យថា ខ្ញុំអាចលះបង់អ្វីគ្រប់យ៉ាងសម្រាប់អ្នក។
៨ ផ្កា tulips ក្រហមមានន័យថា ខ្ញុំស្រឡាញ់អ្នកជាខ្លាំង។
៩ ផ្កាម្លិះមានន័យថា អ្នកសំខាន់សម្រាប់ខ្ញុំបំផុត។
១០ ផ្កា Holly មានន័យថា ខ្ញុំនឹងមិនភ្លេចអ្នកទេ។
១១ ផ្កា អ័រគីដេមានន័យថា ស្នេហាមានស្ថេរភាពនិងឆើតឆាយ។
១២ ផ្កាឡាវេនឌឺមានន័យថា ការចងចាំដ៏ផ្អែមល្ហែម និងការចង់បានជាគូគាប់។
១៣ ផ្កាឈូករ័ត្ន មានន័យថា ស្នេហាដែលមានស្ថេរភាព និងស្មោះត្រង់ ហើយពេលវេលាមិនអាចធ្វើអ្វីបានចំពោះស្នេហាអ្នកនិងខ្ញុំឡើយ។
១៤ ផ្កា gerbera ពណ៌ក្រហមមានន័យថា ថាមពលដ៏លើសលប់នៃសេចក្តីស្រឡាញ់។
១៥ ផ្កាអាយរីសមានន័យថា បង្ហាញការគោរព និងការកោតសរសើរ។
១៦ ផ្កា Chrysanthemum មានន័យថា ផ្តល់ថាមពលវិជ្ជមានដល់គ្នាទៅវិញទៅមក។
១៧ ផ្កា gerbera មានន័យថាបេះដូងរឹងមាំនិងមានស្ថេរភាពជានិរន្តរ៍។
១៨ ផ្កា Hydrangea មានន័យថា បង្ហាញពីការដឹងគុណដល់ភាគីម្ខាងទៀត ដែលតែងតែទទួលយក និងយល់គ្រប់យ៉ាងពីគ្នា។
១៩ ផ្កាលីលីពណ៌សមានន័យថា ទន់ភ្លន់និងផ្អែម (អាចប្រើជាមធ្យោបាយនៃការដឹងគុណផងដែរ)។
២០ ផ្កា Daisies មានន័យថាក្តីសង្ឃឹម និងការចាប់ផ្តើមថ្មី។
យ៉ាងណាមិញ ទោះបីជាផ្កាខ្លះនៅក្នុងអត្ថបទមានអត្ថន័យខុសគ្នាបន្តិចក៏ដោយ ប៉ុន្តែប្រសិនបើអ្នកផ្តល់ឲ្យដោយចិត្តបរិសុទ្ធ ការបកស្រាយដ៏ល្អនៃផ្កាក៏បន្ថែមភាពស្រស់ស្រាយ និងនិរន្តរ៍ភាពក្នុងការបង្ហាញពីក្តីស្រលាញ់របស់អ្នកនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ចំពោះដៃគូផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិទិវានៃក្ដីស្រឡាញ់ Valentine’s Day (kampucheathmey.com)
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


