KPT+
៨ យ៉ាងគួរឲ្យចាប់អារម្មណ៍ ទាក់ទិននឹងខែកញ្ញា
ក្រៅពីស្គាល់ថា កញ្ញា ជាខែទី៩នៃឆ្នាំសុរិយគតិ តើគ្នាយើងបានឮអ្វីខ្លះទៀតពីខែនេះ?
អត្ថបទខាងក្រោមនឹងលើកយកអាថ៌កំបាំងមួយចំនួនពីខែកញ្ញា ដែលគ្នាយើងខ្លះមិនធ្លាប់បានដឹង!
១/ ដើមឡើយខែកញ្ញា ជាខែទី ៧ ក្នុងប្រតិទិនរ៉ូម៉ាំងបុរាណ។ វាត្រូវបានគេដាក់ឈ្មោះថា Septem ដែលប្រែថា “ខែទី ៧” ។ លុះដល់ឆ្នាំ ៤៥១ មុនគ្រិស្តសករាជ ខែមករានិងកុម្ភៈត្រូវបានបន្ថែមទៅក្នុងប្រតិទិន ទើបធ្វើឲ្យខែកញ្ញាក្លាយជាខែទី ៩ វិញម្ដង។
២/ ខែកញ្ញាមានរយៈពេលតែ ២៩ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្រោយកំណែទម្រង់របស់រដ្ឋាភិបាលរ៉ូម៉ាំងលោក Julius Caesar ក្នុងឆ្នាំ ៤៦មុនគ្រឹស្តរាជ ប្រតិទិនក៏មានមួយថ្ងៃបន្ថែមទៀត។
៣/ ជំនឿរបស់រ៉ូមច្រើនតែភ្ជាប់ខែទាំងអស់ជាមួយព្រះផ្សេងៗ។ ដោយសារកញ្ញាជាខែក្ដៅ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រះ Vulcan ដែលជាអាទិទេពអគ្គីនៃជំនឿរ៉ូម៉ាំង។
៤/ នៅឆ្នាំ ១៧៥២ ចក្រភពអង់គ្លេសបានរំលង ១១ ថ្ងៃនៃខែកញ្ញាចោល ក្នុងចន្លោះថ្ងៃទី ២ ដល់ថ្ងៃទី ១៤ ។ មូលហេតុដោយសារធ្វើការផ្លាស់ប្ដូរប្រតិទិនពី Julian ទៅ Gregorian។
៥/ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៣៩ ជាថ្ងៃខ្មៅងងឹតសម្រាប់ពិភពលោក។ នៅថ្ងៃនោះ មេដឹកនាំប្រទេសអាល្លឺម៉ង់លោកហ៊ីត្លែរបានលុកលុយប្រទេសប៉ូឡូញ ដែលជាថ្ងៃចាប់ផ្ដើមសង្គ្រាមលោកលើកទី ២ ។
៦/ អ្នកកើតខែកញ្ញា មាននិមិត្តសញ្ញាតារានិករពីរ។ ប្រសិនបើកើតមុនថ្ងៃទី ២៣ អ្នកនោះស្ថិតក្នុងតារានិករ Virgo តែបើកើតក្រោយថ្ងៃទី ២៣ ម្នាក់នោះជាតារានិករ Libra ។ មនុស្សក្រុម Virgo ជាបុគ្គលពូកែវិភាគ ឧស្សាហ៍ព្យាយាម ចិត្តល្អ និងស្មោះត្រង់។ រីឯមនុស្សក្រុម Libra ពូកែទំនាក់ទំនង វាងវៃ និងចិត្តល្អ។
៧/ ក្នុងប្រទេសភាគច្រើននៅអឌ្ឍគោលខាងជើង ខែកញ្ញាជាពេលដែលសិស្សចាប់ផ្ដើមបវេសនកាលថ្មី។ ខណៈពេលប្រទេស អ៊ីស្រាអែល ចូលរៀននៅថ្ងៃទី ១ ខែកញ្ញាជារៀងរាល់ឆ្នាំ និងប្រទេសមួយចំនួនទៀតចូលរៀនថ្ងៃចន្ទ សប្ដាហ៍ទីមួយនៃខែនេះ។
៨/ ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ជាថ្ងៃសោកនាដកម្មមួយរបស់ពិភពលោក។ វាជាថ្ងៃ ដែលក្រុមភេរវករបានវាយប្រហារលើទឹកដីអាមេរិក ដោយប្លន់យន្តហោះពាណិជ្ជកម្មចំនួន៤គ្រឿង។ យន្តហោះពីរគ្រឿងបានហោះបំបុកអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហើយមួយទៀតត្រូវបានធ្លាក់ចូលមន្ទីរ Pentagon (អគារការិយាល័យកណ្ដាលរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក) និងយន្តហោះទី ៤ បានចុះចតឯវាលមួយក្នុងរដ្ឋ Pennsylvania៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ THEFACTSITE
ចុចអាន៖សារមន្ទីរ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ
ចុចអាន៖គ្រាន់តែស្រកីដូងក៏អាចកាត់បន្ថយការបំផ្លាញពិភពលោកបានដែរ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


