KPT+
៣យ៉ាងបញ្ជាក់ថា អ្នកណាម្នាក់កំពុងជោគជ័យ«បណ្ដោះអាសន្ន»
ជោគជ័យបណ្ដោះអាសន្ន បានន័យថាជីវិត កំពុងតែអូសនាំយើង ទៅរកបរាជ័យនៅពេលក្រោយដែលសឹងថា ពិបាករើខ្លួនមកវិញណាស់។ ប្រសិនអ្នកណាម្នាក់ កំពុងតែជោគជ័យខ្លាំងហើយមានសញ្ញាទាំងនេះប្រយ័ត្នខ្លួន!
១ ជោគជ័យមិនដឹងប្រភព

សុខៗជោគជ័យដោយសំណាង។ លេងឆ្នោត ទិញដី បានមរតក បានអ្វីមួយដែលយើងមិនបានធ្វើដោយមានគម្រោងសោះ។
នេះមិនមែនសញ្ញាល្អប៉ុន្មានទេ!ប្រសិនអ្នកណាម្នាក់ព្រមឲ្យវាសនាកំណត់ជីវិតខ្លួន ថ្ងៃនេះព្រមជោគជ័យព្រោះសំណាងថ្ងៃស្អែកក៏ពិបាកតវ៉ាវិញប្រសិនសំណាងកំណត់ឲ្យដួលដេក។ ចូរក្តាប់ជីវិតក្នុងកណ្តាប់ដៃ ដែលមានតែខ្លួនយើងប៉ុណ្ណោះដែលអាចឲ្យខ្លួនឯងជោគជ័យឬបរាជ័យបាន។
២ មិនដឹងវិធីរក្សាជោគជ័យ
ពិតណាស់! ជោគជ័យដែលយើងមិនបានបង្កើតឡើងដោយដៃ ដោយគម្រោងច្បាស់ដោយផែនការ យើងធ្វើម៉េចដឹងថា នឹងរក្សាបានវិធីណាទៅ? បើយើងពឹងគេដើម្បីជោគជ័យ មានតែមើលទឹកមុខគេពេញមួយជីវិត ពឹងលើគេបន្តជួយយើងទៀតដែរអត់ គេនោះដួលយើងក៏ដួលតាមដែរ ?
ប្រសិនយើងជោគជ័យព្រោះកម្លាំងខ្លួនឯងវិញ តើយើងភ័យអី? យើងដឹងហើយថា យើងកំពុងធ្វើដំណើរទៅណា អ្វីទៅនៅអនាគតខាងមុខ?
៣ ពីមុនពេលជោគជ័យនិងឥឡូវ មិនមានគំនិតរីកចម្រើនថ្មី

ក្រៅពីមានឡានថ្មីនិងផ្ទះធំ មានគេតាមហែរហមតើផ្នត់គំនិតយើងផ្លាស់ប្ដូរ ចរិតយើងចាស់ទ។ឬឆេវឆាវជាងមុន? យើងមានគម្រោងការឬធ្វើការតាមហេងស៊យ?យើងមានចំណេះដឹងសហគ្រិនភាពឬមានជំនាញវិជ្ជាជីវៈដែរ?ឬមួយបានត្រឹមស្ពាយងារដើរបង្អួតតាមហាងកាហ្វេប្រេនៗ?
ការងារដែលគួរធ្វើបន្ទាន់ពេលកំពុងជោគជ័យ មិនមែនកសាងបណ្តាញទេ(បណ្តាញនោះនឹងរលាយពេលអ្នកធ្លាក់ខ្លួន)ចូរកសាងវិជ្ជានិងជំនាញ ព្រោះពីរយ៉ាងនេះនឹងជួយអ្នកខ្លាំងពេលអ្នកធ្លាក់ខ្លួន៕
ប្រែសម្រួល៖តុងឡុង
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


