Connect with us

KPT+

ស្នេហាងាយបង្កើតលំបាករក្សា​!​នេះនែ៎គន្លឹះ ៨ យ៉ាងដើម្បីនៅជាមួយគ្នា​បានយូរអង្វែង

បានផុស

នៅ

មានគូស្នេហ៍មិនតិចគូទេ ដែលផ្ដើមទាក់ទងគ្នាងាយៗតែ​ក៏បែកគ្នាទៅវិញងាយដូចគ្នា។ វិធីថែរក្សាស្នេហាជារឿងស្មុគស្មាញ។ បើគូស្នេហ៍ពិតជាស្រឡាញ់គ្នាមែន ហើយអ្នកទាំងពីរចង់បានទំនាក់ទំនងយូរអង្វែង អាចអនុវត្តតាមគន្លឹះទាំង ៨ ខាងក្រោមនេះ៖

១. រកពេលវេលាទាក់ទងគ្នាឲ្យទៀងទាត់

55,729 Wife And Husband Asian Stock Photos, Pictures & Royalty-Free Images  - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនចាំបាច់ផ្ញើសារ ឬជជែកគ្នាស្ទើរតែ ២៤ ម៉ោង និង ៧ ក្នុងមួយសប្ដាហ៍នោះទេ។ ពេលតែឲ្យទុកគ្នាចោលមិនរវល់អ្វីសោះទៅបានហើយ។ ពេលខ្លះអាចឆ្លៀត Call វីដេអូរកគ្នាក៏រឹតតែប្រសើរ ធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងអ្នកទាំងពីរក្លាយជា ឃ្លាតកាយ ណាយចិត្ត។

២. ធ្វើរឿងតូចៗសម្រាប់គ្នា

ជួនកាល ស្នេហាក៏មានពេលវេលាខ្លះ អាចធុញទ្រាន់គ្នាដែរ។ ប៉ុន្តែជាគូស្នេហ៍មិនគួរយកការធុញទ្រាន់មួយពេលដាក់ពីមុខដោយបណ្ដោយឲ្យស្នេហាប្រេះឆាទេ។ យើងគួរធ្វើអ្វីដែលទុកជាការចងចាំសម្រាប់គ្នាដូចជា ថតសារសំលេង សរសេរសំបុត្រ ផ្ញើរកាតជូនពរ ឬអំណោយតិចតួចក៏បាន។ ទោះបីរឿងទាំងនេះហាក់ដូចជាតូចតាច តែវានឹងផ្ដល់សុភង្គលធំដុំដល់ទំនាក់ទំនងអ្នកទាំងពីរឲ្យកាន់ស្អិតរមួត។

៣. ចៀសវាងការឈ្លោះប្រកែកឲ្យបានតិច

គ្មាននរណាមិនធ្លាប់ឈ្លោះគ្នានោះទេ ទោះក្នុងការងារ គ្រួសារ ឬស្នេហាក៏ដោយ។ ប៉ុន្តែមិនមែនដោយសារហេតុផលនេះ អ្នកទាំងពីរឈ្លោះមិនឈប់ ហើយយកលេសសុំទោសឲ្យរួចខ្លួនទេ។ កាលណាមានជម្លោះ វានឹងនាំបញ្ហាផ្សេងទៀតចូលក្នុងជីវិតស្នេហារបស់យើងដែរ។  ដូច្នេះចៀសបាន គួរតែចៀស ដើម្បីកុំឲ្យមានបញ្ហាកាន់តែធំ។

៤. និយាយគ្នាបើកចំហរ

យើងត្រូវព្យាយាមបើកចំហនិងស្មោះត្រង់ពីអារម្មណ៍រៀងខ្លួន។ ទោះបីយើងនៅជិតគ្នា ឬឆ្ងាយគ្នាក៏ដោយ មានបញ្ហាអ្វីគួរនិយាយគ្នាត្រង់ៗដើម្បីជួយគិតគ្នា ជួយដោះស្រាយគ្នា ហើយក៏ត្រូវទុកចិត្តគ្នាទៅវិញទៅមកដោយមិនលាក់លៀមក្រោយខ្នងដែរ។

Happy Asian couple having a good time at home Stock Photo

៥. ចោលទម្លាប់មិនល្អខ្លះដើម្បីគ្នា

មនុស្សម្នាក់ៗមានចរិតនិងទម្លាប់ផ្សេងគ្នា ហើយវាពិតជាពិបាកក្នុងការកែប្រែអ្វីដែលយើងស៊ប់ទៅហើយ។ យ៉ាងណាបើយើងស្រឡាញ់គ្នាពិត ត្រូវចេះលះបង់ចរិតមិនល្អរបស់ខ្លួន និងមិនធ្វើអ្វីដែលគូស្នេហ៍មិនចូលចិត្តនោះទេ។ យើងប្រាកដជាមិនអាចធ្វើបានទាំងអស់ឡើយ តែត្រូវព្យាយាម។ ចំណែកដៃគូម្ខាងទៀតក៏ត្រូវលះបង់បង់ដូចគ្នាដែរ ដើម្បីក្ដីសុខអ្នកទាំងពីរ។

៦. បង្កើតអនុស្សាវរីយ៍ជាមួយគ្នា

កំដរគ្នាដើរកម្សាន្ត ទៅកន្លែងណាដែលមិនធ្លាប់ទៅ ថតរូបស្អាតៗជាមួយគ្នា សុទ្ធតែវិធីជួយឲ្យស្នេហាកាន់តែផ្អែមល្ហែម។ បើមិនអាចទៅណាបានឆ្ងាយៗ ក៏អាចទៅទីណាដែលនៅជិតៗ ឬឧស្សាហ៍ញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងមើលកុនជាដើម។

៧. ចេះអត់ឱន មិនចាប់កំហុសគ្នា

ស្នេហាមិនមែនជាសង្គ្រាមដែលតម្រូវឲ្យមានអ្នកឈ្នះឬមានអ្នកចាញ់ឡើយ។ មានបញ្ហាកើតឡើងត្រូវទប់កំហឹង អត់ធ្មត់ សង្កត់ចិត្ត  និងរួមគ្នាដោះស្រាយ។ មួយទៀតសោត កុំអង្គុយចាំមើលកំហុសគ្នា ព្រោះចង់ឈ្នះឲ្យសោះ វាគ្មានបានប្រយោជន៍អី ក្រៅបែកបាក់ទេ។

៨. រៀនទុកចិត្តគ្នា

Young asian couple having date in comfortable bar — half body, guy - Stock  Photo | #212692772

កុំចាំបាច់តាមដានគេគ្រប់ជំហាន នាំពិបាកចិត្តខ្លួនឯង។ ស្រឡាញ់គ្នា ត្រូវទុកសិទ្ធិឲ្យគ្នា ដោយឲ្យគេធ្វើអ្វីដែលគេចង់។ រៀនជឿជាក់លើគ្នាថា ​បើគេស្រឡាញ់យើង សូម្បីតែគិតក៏គេមិនហ៊ានក្បត់ដែរ ព្រោះគេខ្លាចយើងឈឺចាប់។ ប៉ុន្តែបើគេបម្រុងក្បត់ ទោះបីហួងហែងយ៉ាងណាក៏មិនអាចរក្សាគេបានដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ បានភរិយា​ដែល​ចេះ​អត់ធន់ទុកកិត្តិយសឲ្យគ្រួសារ បុរសជាច្រើនបែរជា​ភ្លេចថាខ្លួនមាន​សំណាង​ កាន់តែបំពាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម