ខណៈពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនការទូទាត់តាមរយៈប្រព័ន្ធឌីជីថល គំនិតផ្តួចផ្តើមថ្មីៗក៏ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការលួចបន្លំដែលកំពុងតែមានការកើនឡើង។ រាជធានី ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានប្រកាសអំពីការបន្តការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ដើម្បីធានាថាក្របខ័ណ្ឌផែនទីសុវត្ថិភាពដែលដាក់ចេញទៅបន្តឆ្លើយតបទៅនឹងបរិបទទីផ្សារ ជាពិសេសការរក្សាសុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ខណៈពេលដែលការទូទាត់ឌីជីថលនៅកម្ពុជាកំពុងមានការលូតលាស់យ៉ាងលឿន ទីផ្សារកម្ពុជាកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលការលូតលាស់យូរអង្វែងប្រកបដោយចីរភាពនាពេលអនាគតនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើ ការកសាងទំនុកចិត្ត សុវត្ថិភាព និងភាពធន់ នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ផែនទីសុវត្ថិភាព (Roadmap) ដែលបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ជំហានបន្ទាប់នេះ...
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋរងគ្រោះ ព្រោះគ្រោះធម្មជាតិ១៨២ គ្រួសារក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កម្ពុជាគ្រោងលែងកូនក្ដាមសេះ៣លានក្បាលទៀតនៅតាមខេត្តជាប់មាត់សមុទ្រ ដើម្បីបង្កើនចំនួនក្ដាមស្របពេលតម្រូវការទីផ្សារកើនឡើង
ការចង់បាន «ភាពល្បីល្បាញ ឬ Like/Share» នៅលើប្រព័ន្ធ TikTok, Facebook ឬ Instagram បានរុញច្រានឱ្យយុវជនបង្កើតមាតិកា ឬធ្វើសកម្មភាពកំហូច បង្កភាពទំនើង...
ក្លិបបាល់ទាត់មន្ទីរឣប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នឹងកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀតបន្ទាប់ពីមានការសហការឧបត្ថម្ភគាំទ្រពីសសិប្បកម្មកិនថ្ម HSK
មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង...
អភិបាលខេត្តស្វាយរៀង ស្នើ ទូតកូរ៉េ ជំរុញអ្នកវិនិយោគមកបណ្តាក់ទុនបន្ថែម...
សណ្តាប់ធ្នាប់លើដងផ្លូវជុំវិញបរិវេណផ្សារច្បារអំពៅ មានរបៀបរៀបរយល្អប្រសើរ...
ក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម
នៅថ្ងៃទី ២ ខែមិថុនា ប្រទេសកម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើងធ្វើដូច្នេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសមុទ្ររបស់យើង បន្ទាប់ពីថៃបានដកខ្លួនចេញដោយឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នាទ្វេភាគី ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ។ អនុស្សរណៈនៃការយោគយល់គ្នានោះ មានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែលប្រទេសយើងទាំង២ គួរតែគូសព្រំដែនសមុទ្រ និងពីរបៀបយើងគួរចែករំលែកកំណប់ប្រេង និងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃជាមួយគ្នា។ តាំងពីនោះមក ថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ នេះគឺជាជំហានវិជ្ជមាន និងគួរឱ្យស្វាគមន៍មួយ។ ទោះជាយ៉ាងណាក៏ដោយ...