Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការម្នាក់ឆ្លងជំងឺកូវីដ១៩

បានផុស

នៅ


មន្ត្រីជាន់ខ្ពស់ក្រសួងផែនការម្នាក់ ដែលមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តចំនួន៣លើករួចមក។

បើតាមលោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១០ ខែមេសានេះថា លោក
អ៊ុង យ៉ាន មានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ មានលទ្ធផលការធ្វើតេស្តវិជ្ជមានកាលពីម្សិលមិញបន្ទាប់ពីគាត់បានធ្វើតេស្តចំនួន៣ដងរួចមក។ ប៉ុន្តែគាត់បានអនុវត្តវិធានការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដោយមិនមានមន្ត្រីក្រសួងណាម្នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយគាត់ទេ ពោលគឺទំនាក់ទំនងតាមរយៈទូរស័ព្ទប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «ករណីនេះយើងបានស្រាវជ្រាវបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងអគ្គនាយកដ្ឋានរបស់គាត់ និងមន្ត្រីផ្សេងៗទៀត សុទ្ធតែបញ្ជាក់ថា មិនបានជួបជាមួយគាត់ផ្ទាល់នោះទេ គឺគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទ»។

លោកបានរំលឹកថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ មក ក្រសួងបានណែនាំដល់មន្ត្រីទាំងអស់ដែលគ្មានការចាំបាច់ចូលក្រសួង និងអនុញ្ញាតឱ្យធ្វើការតាមOnlineពីផ្ទះ។ ចំពោះរូបគាត់ប្រហែលជាគាត់បានដឹងខ្លួនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩មក គាត់បានធ្វើចត្តាឡីស័កនៅផ្ទះ និងគាត់បានទៅធ្វើតេស្តចំនួន២ដងរួចមកហើយ គឺអវិជ្ជមាន​កូវីដ​១៩ទាំងពីរដង។

លោកបានបន្តទៀតថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនមន្ត្រីរាជការនៃក្រសួងផែនការ ដោយអ.គ.វ.ក១៩ ក្នុងក្របខណ្ឌក្រសួងផែនការ បានបែងចែកការចាក់វ៉ាក់សាំងតាមម៉ោងពេល កំណត់​​ជូនអង្គភាពទាំងអស់ផ្សេងៗគ្នា ជៀសវាងការប្រជៀតគ្នា ឬប៉ះពាល់គ្នា ចម្លងកូវីដ១៩។

ក្នុងថ្ងៃទី១នៃ​យុទ្ធ​នា​ការចាក់វ៉ាក់សាំង អគ្គនាយកដ្ឋានផែនការ ត្រូវបានបែងចែកឱ្យចាក់វ៉ាក់សាំងមួយល្ងាចពេញ នៃថ្ងៃទី៦ ខែមេសា នេះតែឯងគ្មានអង្គភាពណាមួយមកចូលរួមនោះទេ។

លោកបានបន្ថែមទៀតថា«ក្នុងថ្ងៃវេននេះ លោក អ៊ុង យ៉ាន បានទំនាក់ទំនងមកអគ្គនាយកដ្ឋានដើម្បីសួរនាំរឿងម៉ោងពេលវេលាណាដែលត្រូវគាត់ទៅ ព្រោះវាបានបែងចែកតាមម៉ោងដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែឯកឧត្ដមប្រតិភូអគ្គនាយកផែនការ លោកបានជ្រាបថា លោក អ៊ុង យ៉ាន កំពុងជាប់ធ្វើចត្តាឡីស័ក និងបានធ្វើតេស្ត២ដងរួចមកហើយទៀត
លោក​ក៏បានបន្តឱ្យលោក អ៊ុង យ៉ាន បន្តធ្វើចត្តាឡីស័កទៀតរង់ចាំលទ្ធផលធ្វើតេស្តលើកទី៣»។

លោកបានបន្ថែមថា លោក អ៊ុង យ៉ាន ព្យាយាមសុំការអនុញ្ញាតដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ ដោយក្រសួងលើកលែងឱ្យគ្រប់មន្ត្រីទាំងអស់ ដែលសង្ស័យ ឬពាក់ព័ន្ធនឹងកូវីដ១៩ មិនអនុញ្ញាតឱ្យចូលក្រសួង និងធ្វើតេស្តព្រមទាំង​អនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតដល់មានលទ្ធផលតេស្តវិជ្ជមានកាលពីម្សិលមិញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម