ព័ត៌មានជាតិ
ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ក្រុមហ៊ុនបានអនុវត្តតាមគោលនយោបាយ និងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងខ្ជាប់ខ្ជួន ដោយផ្អែកលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ និងសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
តាមសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនបានអនុវត្តន៍ការផ្អាកនាំចូលផលិតផលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃជាស្ថាពរ។ ក្រុមហ៊ុនបានបញ្ជាក់ថា ពេលនេះ មិនមានការនាំចូលប្រេងឥន្ធនៈ ឬឧស្ម័នឥន្ធនៈណាមួយ ដែលមានប្រភពមកពីប្រទេសថៃទៀតទេ។
ជំនួសវិញ ក្រុមហ៊ុន PTT (ខេមបូឌា) បានស្វែងរកនិងនាំចូលប្រេងឥន្ធនៈដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ពីប្រទេសសិង្ហបុរី ដើម្បីបន្តផ្គត់ផ្គង់អតិថិជនក្នុងប្រទេសឲ្យបានធម្មតា។
ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនជាក្រុមហ៊ុនដែលប្រតិបត្តិអាជីវកម្មស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានការផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋជាច្រើន ហើយបានរួមចំណែកលើកកម្ពស់សហគមន៍ក្នុងវិស័យសង្គមសេដ្ឋកិច្ច។ ក្រុមហ៊ុនបានសហការផ្តល់ទីតាំងឲ្យកសិករ និងសិប្បករខ្មែរ ដើម្បីលក់ផលិតផលដោយឥតគិតថ្លៃ បើទោះជាយ៉ាងណា ក៏បានរួមចំណែកផ្តល់អាហាររូបករណ៍សម្រាប់សិស្សនិស្សិត និងឱកាសការងារដល់ជនពិការ ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។
ចុងក្រោយនេះ ក្រុមហ៊ុនបានបញ្ជាក់ថា PTT (ខេមបូឌា) មិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឡើយ ហើយគ្មានបំណងអាក្រក់ណាមួយចំពោះអតិថិជននោះទេ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


