ព័ត៌មានជាតិ
ធនាគារ ស្ថាបនា នឹងឆ្ពោះទៅមុខជាមួយប្រធាននាយកប្រតិបត្តិថ្មី ក្នុងឆ្នាំ២០២១
ធនាគារ ស្ថាបនា នៅតែបន្តជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃ ធនាគារ មានទ្រព្យសកម្មសរុបប្រមាណជាង ២ពាន់លានដុល្លារអាមេរិក និយោជិកជាង៤០០០នាក់ ក៏ដូចជាមានចំនួនសាខាទូទាំងប្រទេសរហូតដល់ ១៧៣សាខា និងម៉ាស៊ីនATMសម្រាប់ដកប្រាក់ ដាក់ប្រាក់ចំនួនជាង ២៣០ទីតាំងទូទាំងប្រទេស។

នៅក្នុងឆ្នាំ២០២១នេះ ធនាគារ ស្ថាបនា បានខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ដ៏ថ្មីបំផុតដោយភ្ជាប់ជាមួយផលិតផល និងសេវាកម្មធនាគារឌីជីថលដ៏ទំនើប រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីចុងក្រោយជូនដល់អតិថិជន។
ដើម្បីសម្របតាមទិសដៅថ្មីរបស់ធនាគារនៅក្នុងឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃធនាគារ ស្ថាបនា បានប្រកាសតែងតាំងលោក ហ្វុង កៃ ជីន ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ។ លោកនឹងយកបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុដ៏ទូលំទូលាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការដឹកនាំនិងបង្កើនភាពរីកចម្រើនដល់ ធនាគារ ស្ថាបនា ឲ្យក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ ស្ថាបនា
លោក ហ្វុង កៃជីន បានមានប្រសាសន៍ថា៖ “ វាជាអាទិភាពចម្បងរបស់ធនាគារក្នុងការអភិវឌ្ឍន៍ សមត្ថភាពនិង ជំនាញបុគ្គលិកដើម្បីប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុនេះ។ យើងកំពុងស្ថិតនៅក្នុងបរិបថថ្មីមួយ ដែលបច្ចេកវិទ្យាជួយសម្រួលដល់ការធ្វើប្រតិបត្តិការធនាគារឲ្យកាន់តែមានប្រសិទ្ធភាព និងចំណាយពេលវេលាតិចជាងមុន”

“ក្នុងនាមជាធនាគារ យើងទទួលស្គាល់ថា យើងត្រូវតែផ្លាស់ប្តូរ បរិបថនៃការលក់ និងការផ្ដល់សេវាកម្មរបស់ខ្លួនដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលខាងមុខ ដូច្នេះបុគ្គលិកយើងត្រូវតែសម្របខ្លួន និងពង្រឹងជំនាញ ចំណេះដឹង ដើម្បីពង្រីកវិសាលភាពរបស់ធនាគារ។” លោកបានបន្តថា៖ “ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ផលិតផលនិងសេវាកម្ម ការពង្រីកបណ្តាញចែកចាយ និងការសហការភាពជាដៃគូជាមួយស្ថាប័នមិនមែនហិរញ្ញវត្ថុ ធ្វើឲ្យធនាគារ ស្ថាបនា អាចឆ្លើយតបតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អ ផលិតផលសម្បូរបែប រួមទាំងសាខាដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។
“យើងនឹងបន្តការស្វែងរកវិធីសាស្ត្រល្អៗដើម្បីផ្តល់ជូនអតិថិជន និងធ្វើអោយកាន់តែរីកចម្រើន នៅក្នុងសហគមន៍ឬតំបន់ប្រតិបត្តិការរបស់យើង។ ហើយយើងជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ដែលគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ គឺជាឱកាសដែលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែមានភាពទំនើប។ យើងត្រូវតែបន្តរីកចម្រើន និងពង្រឹងមូលដ្ឋានអោយក្លាយជាធនាគារពាណិជ្ជមួយ ដែលត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ បណ្តាញចែកចាយទូលំទូលាយ ផលិតផលសម្បូរបែប សេវាកម្មល្អ រួមជាមួយហិរញ្ញវត្ថុរឹងមាំ អភិបាលកិច្ចសាជីវកម្មល្អ អនុលោមតាមច្បាប់និងមានតម្លាភាព។”
លោក ហ្វុង បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលីខាងលិច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថាន Royal Melbourne នៃបច្ចេកវិទ្យា Melbourne ប្រទេសអូស្ត្រាលី៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


