ព័ត៌មានជាតិ
ក្រសួងការងារ ផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ»
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាវាគ្មិន ដែលសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំកម្មវិធីសិក្ខាសាលាក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ» នៅទីស្នាក់ការសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ថ្លែងក្នុងឱកាសនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះ និងភាពចាំបាច់នៃច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ»។ លោកអគ្គលេខាធិការរង ក៏បានប្រកាសអំពីសមាសភាពថ្មីរបស់គណៈកម្មាធិការក្លិបធនធានមនុស្ស និងអនុលោមភាព ដែលរៀបចំដោយសមាគមផងដែរ។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ជូនដល់អង្គសិក្ខាសាលាទាំងមូលអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលនឹងមិនដាក់ជាបន្ទុកបន្ថែមថ្មីទៅដល់និយោជក ក្នុងការអនុវត្តនោះឡើយ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងផ្តល់ភាពងាយស្រួល និងភាពច្បាស់លាស់បន្ថែមនៅក្នុងការអនុវត្តលើគោលការណ៍ និងវិធានសុវត្ថិភាព និងសុខភាពការងារដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ បាននឹងកំពុងអនុវត្តជាប្រចាំ។

ជាចុងក្រោយ លោកប្រធាន ក៏បានបញ្ជាក់ផងដែរថាការរៀបចំសេចក្តីព្រាងច្បាប់នេះគឺជាសក្ខីភាពមួយដែលបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតស្របតាមនិន្នាការសកល៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


