ព័ត៌មានជាតិ
សាលារៀនទូទាំងប្រទេសជាង ៩៥០០ ចាប់ផ្តើមបវេសនកាលឆ្នាំសិក្សាថ្មី តាមការគ្រោងទុក
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថាសាលារៀនសាធារណៈនៅទូទាំងប្រទេសចំនួន ៩៥៤១ មានលទ្ធភាពចាប់ផ្តើមបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ តាមការគ្រោងទុកខណៈសាលាមួយចំនួនតូចនៅមិនទាន់អាចបើកដំណើរការបាននៅឡើយទេ ដោយសារបញ្ហាសង្គ្រាមឈ្លានពានរបស់ភាគីថៃ។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថាសាលារៀនដែលនៅមិនទាន់អាចបើកបានមានចំនួន ០៥ ក្នុងនោះ១សាលានៅខេត្តបន្ទាយមានជ័យ ២សាលានៅខេត្តឧត្តរមានជ័យ និង២សាលាទៀតនៅខេត្តព្រះវិហារដោយសារសាលារៀននៅមានគ្រាប់មិនទាន់ផ្ទុះដែលមិនទាន់បានរំដោះចេញ។
យ៉ាងណាក៏ដោយលោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធបាន និងកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។

លោកឧបនាយករដ្ឋមន្ត្រី បាននាំយកនូវអំណោយជាសម្ភារៈសិក្សា សៀវភៅសិក្សាគោល និងសៀវភៅអំណានផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀននៅតាមបណ្តោយព្រំដែន ជាពិសេសសាលារៀនដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាងដោយក្នុងនោះមានការប្រគល់ជូនបន្ទប់សិក្សាឌីជីថល ជូនដល់វិទ្យាល័យ ហ៊ុនសែន ចុងកាល់ផងដែរ។
លោក ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងក៏បាននិងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនសម្រាប់ការសម្រួលដំណើរការរៀនសូត្រ ដោយសូមយកឱកាសនេះដែរ ថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដែលបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ ជាឆ្នាំទី៣ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងមានគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន៕

អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


