Connect with us

ព័ត៌មានជាតិ

មុខរបរកាត់​សក់ ក្រៅ​ពី​បាន​ចំណូលផ្គត់ផ្គង់គ្រួសារ មានពេល​វេលា​ជួយ​ការងារផ្ទះបានថែមទៀត

បានផុស

នៅ

សព្វថ្ងៃនេះមានមុខរបរច្រើនណាស់ ដែលពលរដ្ឋអាចប្រកបរបររកស៊ី ដើម្បីរកប្រាក់កម្រៃ​ផ្គត់ផ្កង់ជីវភាពគ្រួសារ។

ជាក់ស្តែង មុខរបរកាត់សក់គឺជាមួយមុខរបរមួយ ក្នុងចំណោមមុខរបរជាច្រើនសុទ្ធសឹងដែលអាចរកប្រាក់ចំណូលបាន​សមរម្យជាប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយចំនួនមិនគួរមើលរំលង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ ប៊ុនរុំ ជាជាងកាត់សក់ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះបានឱ្យដឹងថា លោកបានប្រកបមុខរបរជាជាងកាត់សក់នេះតាំងពីឆ្នាំ២០១៩ មកម៉្លេះ។

សព្វថ្ងៃនេះមានអតិថិជនមកគាំទ្រកន្លែងកាត់សក់របស់លោកជារឿយៗ ទោះបីតិចច្រើនពុំដែល​លស់ថ្ងៃឡើយ ទោះបីជាមុខរបរនេះមានគេបើកក្នុងភូមិ​ច្រើនក៏ដោយ ប៉ុន្តែនៅតែអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃធម្មតា។

លោកថា នារដូវវស្សាពុំសូវមានអ្នកមកកាត់សក់ប៉ុន្មាននោះទេ ព្រោះពលរដ្ឋ​រវល់​ធ្វើស្រែចម្កាពុំសូវបានគិតគូរអំពីរូបសម្រស់ឡើយ លុះត្រាតែមានកម្មវិធីតូចធំឬមានបុណ្យទានអីជាដើម ទើបមានអ្នក​មករកកាត់សក់ច្រើន​។ ប៉ុន្តែឥឡូវ​ឈានចូលដល់រដូវឡើងប្រាំងវិញ សំបូរកម្មវិធីច្រើន ដូចជា កម្មវិធីបុណ្យ ការ និងឡើងផ្ទះ ជាដើម ទើបមាន​អ្នក​មក​កាត់សក់ជាហូរហែ ហើយប្រាក់កម្រៃ​ក៏ទទួលបានទៅតាមនឹងដូចគ្នាដែរ។

ក្រៅពីការងារជាជាងកាត់សក់ លោក អ៊ុំ ប៊ុនរុំ មុខ​របរ​នេះលោកក៏​មានពេលវេលាគ្រប់គ្រប់គ្រាន់ដើម្បីជួយសម្រាលបន្ទុកកិច្ចការងារផ្ទះ និងជួយមើលថែទាំកូនៗផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម