Connect with us

ព័ត៌មានជាតិ

មើល​សារ​ចូលឆ្នាំថ្មី​របស់​លោក កឹម សុខា បន្តិច​មើល មាន​បង្កប់​នយោបាយ​អ្វីខ្លះ​ដែរ​ទេ ?

បានផុស

នៅ

នៅក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់ (​ព .​ស​.២៥៦៤) ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស គ​.​ស​.២០២១ ដ៏​វិសេសវិសាល​នេះ លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ហើយ​ពេលនេះ​កំពុង​រង​ការចោទប្រកាន់​ពីបទ “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” បាន​ផ្ញើ​សារ​ជា​សេចក្តី​នឹករលឹក ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស ទទួលបាន​នូវ​សិរី​សួស្តី ជ័យ​មង្គល សេចក្តីសុខ និង សេចក្តីចម្រើន និង​វៀរចាក​ផុត​ពី​សេចក្តី​ទុក្ខ គ្រោះមហន្តរាយ និង​ការឈឺចាប់​ទាំងឡាយ ទោះបី​បណ្តាលមកពី​ធម្មជាតិ ឬ​បង្ករ​ឡើង​ដោយ​មនុស្សលោក​ក្ដី ជាពិសេស​ជៀស​ផុតពី​ការឆ្លង និង​រងគ្រោះ​ដោយ​ជំងឺ​កូវីដ​-១៩ ដែល​កំពុង​រីក​រាលដាល​យ៉ាង​កាច​សាហាវ​នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​សារ​ជូនពរ​ខាងលើ​នេះ លោក កឹម សុខា បាន​លើកឡើងថា ការ​ផ្សះផ្សារ​បង្រួម​បង្រួម​ជាតិ​ពិតប្រាកដ​កើតមាន​បាន លុះត្រាតែ​ភាគី​ពាក់ព័ន្ធ​នាំគ្នា​ប្រកាន់យក​នូវ​ព្រហ្ម​វិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា និង​ជម្រុះ​ចេញ​នូវ​លោភៈ ទោសៈ មោហៈ និង​អវិជ្ជា​ទាំងឡាយ​។ ត្រូវ​ជឿជាក់​ថា អ្វីៗ​មិន​អមតៈ​ទេ រួមទាំង​អាយុជីវិត​យើង​ផង​។ លោក​យល់​ឃើញ​ថា សាមគ្គីភាព​ជាតិ​នេះ​ហើយ គឺជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​នានា ដែល​កម្ពុជា​យើង​បាន​កំពុង នឹង​អាច​ប្រឈម​នៅពេល​ខាងមុខ ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង ជោគជ័យ​ថែមទៀត​។

បើ​តាម​លោក កឹម សុខា ការ​ការពារ​អធិបតេយ្យភាព​ជាតិ ការស្តារ​សេដ្ឋកិច្ចជាតិ ការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការកសាង​អនាគត​អ្នក ជំនាន់​ក្រោយ និង​ជាពិសេស​ចំពោះមុខ​នេះ ការទប់ស្កាត់​ការ​កម្ចាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត ក្នុងប្រទេស​កម្ពុជា​យើង គឺ​ត្រូវការ​ចាំបាច់​ណាស់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រួបរួមសាមគ្គី​គ្នា​។ លោក​បញ្ជាក់ថា “​ខ្ញុំ​យល់ថា នេះ​មិនមែនជា​ពេលវេលា ដែល​ត្រូវ​បំបែកបំបាក់​ខ្មែរ ដើម្បី​បម្រើ​មហិច្ឆតា នៃ​និន្នាការ​ណា​នោះ​ឡើយ​។ សាមគ្គីធម៌​នេះ​គឺជា ព្រះ​ឱវាទ​ដ៏​ថ្លៃថ្លា​របស់​ព្រះសម្មាសម្ពុទ្ធ “​សាមគ្គី​សុខ បែកបាក់​ទុក្ខ​” “​សាមគ្គីរស់ បែកបាក់​ស្លាប់​” “​សាមគ្គី​រឹងមាំ បែកបាក់​ទន់ខ្សោយ​”​។

ជាមួយគ្នា​នោះ លោក កឹម សុខា បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​គ្រប់ៗ​គ្នា សូម​ចូល រួម​អនុវត្តន៍​នូវ​វិធានការ​វិជ្ជាសាស្ត្រ​ការពារ​សុខភាព​របស់​បងប្អូន​ផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សហគមន៍ ដើម្បី​ទប់ ស្កាត់ និង​កម្ចាត់​ជំងឺ​កូ​វីដ​-១៩ ដោយ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​។ ទន្ទឹមគ្នា​នេះ​ដែរ លោក​បាន​កោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​អាជ្ញាធរ សមត្ថកិច្ច អ្នកជំនាញ​នានា ជាពិសេស​ក្រុមគ្រូពេទ្យ ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់ ក្នុង​ការ​ជួយ​ស្រោចស្រង់​អាយុជីវិត​ប្រជាពលរដ្ឋ​យើងទប់ស្កាត់ និង កម្ចាត់​ជំងឺ​កូ​វី​-១៩​ដ៏​កាច​សាហាវ​នេះ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព ដែល​បានទទួល​មរណភាព ដោយសារ​ជំងឺ​នេះ​ផង​ដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម