Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ការ​លើក​ឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​លិខិត​ផ្ញើ​ជូន​លោក​វេជ្ជបណ្ឌិត តាខេ​ហ្សី កា​សៃ (Takeshi Kasai) នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ម្សិលមិញ (​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១)​។

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​យ៉ាងនេះ​ថា “​ខ្ញុំ​មាន​សេចក្តី​រី​រាយ និង​ត្រូ​វបាន​លើកទឹកចិត្ត ដោយបាន​ទទួល​សារលិខិត​របស់លោក​វេ​ជ្ជ​បណ្ឌិត ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ដែល​បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការរីក រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ខណៈពេល ដែល​ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កាលពី​ឆ្នាំមុន នៅក្នុង​ឆ្នាំនេះ យើងខ្ញុំ​មិនមាន​ភ័ព្វសំណាង​ណាស់​នោះ​ទេ ដោយ​បច្ចុប្បន្ន​នេះ យើងខ្ញុំ​កំពុង​ប្រឈម នឹង​ការ​ឆ្លង​រីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា​នាំចូល​ប្រភេទ​ថ្មី ក្នុង​សហគមន៍ ដែលជា​អកុសល​បានធ្វើឱ្យ​ចំនួន នៃ​ការបាត់បង់​អាយុជីវិត​មនុស្ស​មានកា​រ​កើនឡើង​”​។

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ចំពោះមុខ អាសន្ន​ដ៏​ធ្ងន់ធ្ងរ នៃ​សុខភាព​សាធារណៈ​នាពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ខំចិត្ត​ជ្រើស​យក​ការសម្រេចចិត្ត​ដ៏​លំបាក​ក្នុង​ការបិទ​តំបន់ ដែល​ទទួលរង​ផលប៉ះពាល់ និង​ដាក់​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ដ៏​តឹងរ៉ឹង រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​ទប់ស្កាត់​ការ រីក​រាលដាល​នៃ​ការផ្ទុះ​ជំងឺ​នេះ​។ វិធានការណ៍​អស់ទាំង​នេះ មាន​ភាពចាំបាច់ ក្នុង​ការធានា​សង្គ្រោះ​ជីវិត សុវត្ថិភាព​សុខភាព​សាធារណៈ សុខុមាលភាព​របស់​ប្រជាជន និង​ការវិលត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ នៃ​ជីវិត​រស់នៅ ឲ្យ​បាន​ឆាប់​។ សម្តេច​បន្តថា កម្ពុជា​គឺជា​ប្រទេស​ដែល​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ពហុភាគី​និយម ហើយ​សម្តេច​បាន​កោតសរសើ​រ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​រាតត្បាត ជា​សកល​នាពេល​បច្ចុប្បន្ននេះ​។

សូម​បញ្ជាក់​ថា លោក Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ថ្មីៗ​នេះ ផ្ញើលិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សម្តែង​នូវ​ការសោកស្តាយ និង​រំលែក​ការលំបាក​ជាមួយ​កម្ពុជា ដែល​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩ និង​បានប្រកាស​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុងការ​ឈរ​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ ​កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម