ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ជួបប្រជុំជាមួយតំណាង UNDP , UNOHCHR និងអ្នកជំនាញពាក់ព័ន្ធ តាម Zoom
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយតំណាង UNDP, UNOHCHR, អ្នកជំនាញការបរទេស និងអន្តរក្រសួងពាក់ព័ន្ធ ធ្វើកាវាយតម្លៃគម្រោងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom ដើម្បីវាយតម្លៃពីគម្រោងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនពិការ។

លោក ជិន ម៉ាលីន បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៣ ខែមេសា នេះថា គម្រោងនេះអនុវត្តរយៈពេលបីឆ្នាំ គឺពីឆ្នាំ២០១៨ ដល់២០២០ ហើយមកដល់ពេលនេះបានបញ្ចប់ ដែលត្រូវធ្វើការវាយតម្លៃមួយ ថាតើចំណុចខ្លាំងចំណុចខ្សោយមានអ្វីខ្លះ និងដើម្បីផ្ដល់ឱកាសឲ្យវាយតំលៃអំពីគម្រោង ដើម្បីបន្តគម្រោងនេះតទៅទៀត ដោយបញ្ចូលអនុសាសន៍ពីស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ឱ្យ ដើម្បីឲ្យគម្រោងនេះអនុវត្តទៅមានប្រសិទ្ធភាព ជាពិសេសនៅក្នុងដំណាក់កាលដែលយើងកំពុងជួបនូវវិបត្តិកូវីដ១៩នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom ជាមួយតំណាង UNDP, UNOHCHR អ្នកជំនាញការបរទេស និងអន្តរក្រសួងពាក់ព័ន្ធនេះ បានធ្វើឡើងកាលពីម្សិលមិញ (ថ្ងៃទី១២ ខែមេសា) ដើម្បីធ្វើកាវាយតម្លៃគម្រោងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា ដែលគាំទ្រដោយកម្មវិធីជំនួយរបស់ UNDP និងបានអនុវត្តសម្រាប់រយៈពេល៣ឆ្នាំ២០១៨ – ២០២០ ក្នុងគោលដៅលើកស្ទួយអត្ថប្រយោជន៍ និងសិទ្ធិទទួលបានយុត្តិធម៌របស់ជនងាយរងគ្រោះ រួមមានជនមានពិការភាពជាដើម។
កិច្ចប្រជុំនេះ ក៏បានធ្វើការវាយតម្លៃផងដែរ ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គម្រោង និងផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់បន្តគម្រោងនេះទៅមុខទៀត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឆ្លើយតបបានទៅនឹងតម្រូវការរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងបរិបទកូវីដ-១៩ នេះ៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


