ព័ត៌មានជាតិ
អាគារសិក្សា ១ខ្នង ៣ជាន់ ចំណាយថវិកាប្រមាណ ១៥ ម៉ឺនដុល្លារ ក្នុងក្រុងក្រចេះ គ្រោងបញ្ចប់ការសាងសង់នៅខែមេសា ២០២៦
អគារសិក្សាសាលាបឋមសិក្សា ២៤ កញ្ញា ១ខ្នង កម្ពស់ ៣ ជាន់ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ សម្រេចការសាងសង់បានប្រហែល ៦០% តាមការគ្រោងទុកនឹងបញ្ចប់នៅខែមេសា ២០២៦។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងត្រួតពិនិត្យការងារបច្ចេកទេសសាងសង់អគារសិក្សាសាលាបឋមសិក្សា ២៤កញ្ញា ដែលស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ តាមការគ្រោងទុកអគារសិក្សាថ្មីកម្ពស់ ៣ជាន់ ចំនួន ៩បន្ទប់ នឹងត្រូវសាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

នៅក្នុងដំណើរចុះពិនិត្យនោះដែរ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភបន្ថែមទៀតនូវតុសិស្ស ចំនួន ២៤០តុ សម្រាប់អគារសិក្សាថ្មីនេះ។
អគារសិក្សាមួយខ្នងនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំសាងសង់ផ្ទាល់ពីព្រះវិន័យមេធា លឹម ប៊ុនថុន (លោកឪទ្រី) ព្រះបាឡាត់គណខេត្តក្រចេះ និងជាព្រះចៅអធិការវត្តពោធិសត្ថារាម (ហុងឡាំ) លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ត ខេត្តក្រចេះ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ និង លោកឈឺន រិទ្ធ ចៅសង្កាត់អូរប្ញស្សី ព្រមទាំងសប្បុរសជនបានាជាច្រើនទៀតផងដែរ។

តាមការគ្រោងថវិកាសាងសង់ប្រមាណ ១៣៥,០០០ដុល្លា និងបំពាក់សម្ភារ: តុសិស្ស គ្រូ ក្តាឃៀន ១៥,០០០ដុល្លា និង កែលំអទីធ្លារចាក់សាប ក្នុងបរិវេណសាលា ៥០០០ដុល្លាសរុប ១៥៥,០០០ដុល្លា។
តាមការឲ្យដឹងពីលោក ហេង ម៉ារីណូ នាយកកំរងសាលាបឋមសិក្សា ២៤ កញ្ញា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤-២០២៤ សាលាបឋម សិក្សា ២៤ កញ្ញា មានសិស្ស សរុបចំនួន ៦៧៥នាក់ ស្រី ៣២១នាក់។ លោកគ្រូ អ្នកគ្រូ សរុបចំនួន ២៣នាក់ ស្រី ២០នាក់ មានថ្នាក់រៀនចំនួន ១៧ថ្នាក់ មានអគារសិក្សា ៣ខ្នង ស្មើនឹង ៧បន្ទប់ ក្នុងនោះ បន្ទប់រៀន មាន ៥បន្ទប់ ទីចាត់កា ១បន្ទប់ និងបណ្ណាល័យ ១បន្ទប់ ដោយខ្វះខាត់បន្ទប់សិក្សា ចំនួន ៦បន្ទប់៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


