ព័ត៌មានជាតិ
សម្តេចតេជោ៖ បែកធ្លាយសារសំឡេង នាំឲ្យពលរដ្ឋផ្អើលឈូឆរទៅទិញទំនិញ
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសបុគ្គលខ្វះការទទួលខុសត្រូវ ដែលធ្វើឱ្យបែកធ្លាយសារសំឡេង នាំឲ្យពលរដ្ឋផ្អើលឈូឆរសម្រុកទៅទិញទំនិញឡើងកកកុញនៅតាមទីផ្សារ។
ការថ្លែងនេះបន្ទាប់ពីមានសារសំឡេងរបស់ប្រមុខរដ្ឋាភិបាលបានបែកធ្លាយ ដែលធ្វើឲ្យពលរដ្ឋផ្អើលឈូឆរទៅទិញទំនិញក្រោយលេចឮនឹងមានការបិទទីក្រុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា មានមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេងសម្តេចពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនាំឱ្យប្រជាពលរដ្ឋចលាចលទៅទិញទំនិញ។
ការលេចធ្លាយនេះបានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍ដល់ប្រជាពលរដ្ឋ និងខុសពីវត្ថុបំណងរាជរដ្ឋាភិបាល។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលធានាការផ្គត់ផ្គង់ស្បៀងមិនឲ្យខ្វះខាត សូមបងប្អូនកុំមានការព្រួយបារម្ភ ដោយរដ្ឋនឹងបំពេញបន្ថែមជាបន្តបន្ទាប់ តាមរយៈការដឹកនាំនៃគណៈកម្មការពាក់ព័ន្ធដទៃទៀត។
ប្រមុខរដ្ឋាភិបាលបានចាត់វិធានការស្វែងរកអ្នកដែលធ្វើឲ្យបែកធ្លាយសារសំឡេង ដោយនឹងនាំមកទទួលខុសត្រូវ និងទទួលទោសតាមពិន័យ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ