ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងសិក្សាលម្អិតពីការសាងស្ពានប្រវែង ១៦២ ម៉ែត្រឆ្លងកាត់ព្រែកជីផាត
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអះអាងថា ក្រុមការងារជំនាញរបស់លោកកំពុងតែសិក្សាផ្នែកបច្ចេកទេសលម្អិតអំពីគម្រោងសាងសង់ស្ពានប្រវែង ១៦២ ម៉ែត្រ ឆ្លងកាត់ដៃព្រែកជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ទន្ទឹមការទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់និងបេតុងចំនួន ២ ខ្សែ ប្រវែងសរុប ៣២ គីឡូម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា មានផ្លូវហើយអាចថានឹងមានស្ពានឆ្លងព្រែកជីផាតនាពេលខាងមុខ ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់សហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អំពីតម្រូវការចាំបាច់។

លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានបន្ថែមនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ២ ខ្សែ ប្រវែងសរុប ៣២ គីឡូម៉ែត្រថា បច្ចុប្បន្នក្រុមការងារជំនាញ កំពុងសិក្សាបច្ចេកទេសថា ត្រូវសាងស្ពានជាប្រភេទបាឡេ ឬស្ពានបេតុង ឱ្យសមស្របទៅនឹងកត្តាភូមិសាស្រ្តជាក់ស្តែង។

លោក ឆាយ ឫទ្ធិសែន ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តកោះកុងកាន់តែមានសម្រស់ស្រស់បំព្រង។

ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមអបអរសារទរចំពោះបងប្អូនប្រជាជនក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍ជីផាត។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងថា ឃុំជីផាត ស្រុកថ្មបាំង ជាឃុំមួយដាច់ស្រយោលពីទីប្រជុំ និងមានតម្រូវការច្រើនរាល់ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលសុទ្ធសឹងជាកត្តាចាំបាច់ប្រចាំថ្ងៃ។ កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ស្រុក បានយកចិត្តទុកដាក់ខ្ពស់ដោះស្រាយរាល់បញ្ហាផ្សេងៗ និងកសាងសមិទ្ធផលជាច្រើនបន្ថែម ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពលរដ្ឋតាមរយៈផែនការមេពី១ឆ្នាំទៅ១ឆ្នាំ។

ចំណែកលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សូមថ្លែងអរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទដែលយកចិត្តទុកដាក់កសាងផ្លូវ និងស្ពានជូនប្រជាពលរដ្ឋឃុំជីផាត គ្រាបំណងប្រាថ្នារបស់ពួកគាត់យូរឆ្នាំមកហើយ ព្រោះតែការលំបាកធ្វើដំណើរ។ លោកជឿជាក់ថា នៅពេលស្ពាន និងផ្លូវស្ថាបនារួចរាល់ហើយ សហគមន៍អេកូទេសចរណ៍ធម្មជាតិជីផាត នឹងរីកចម្រើន និងទាក់ទាញអ្នកទេសចរមកលេងកម្សាន្តស្នាក់នៅកាន់តែសំបូរទៀតផងទៅអនាគត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


