ព័ត៌មានជាតិ
ផ្សារហ៊ុយឡេង ទទួលជោគជ័យ ក្រោយធ្វើការណែនាំអាជីវករទាំងអស់ ដើម្បីការពារជំងឺកូវីដ និងការបិទផ្សារ
បុគ្គលិកផ្សារហ៊ុយឡេងបន្ទាយមានជ័យ ដឹកនាំដោយលោក ឆាយស្រេង អ្នកគ្រប់គ្រងផ្សារទូទៅបានចុះធ្វើការណែនាំដល់អាជីវករមួយចំនួនតូច ដែលរឹងរូសមិនព្រមពាក់ម៉ាសក្នុងពេលកំពុងលក់ដូរក្នុងផ្សារ ព្រោះវាជាបញ្ហាធំជាចម្បងដែលធ្វើឲ្យអាជ្ញាធរក្រុង អាជ្ញាធរខេត្តចង់ធ្វើការបិទផ្សារទាំងស្រុង ដែលការចុះណែនាំនេះ កាលពីព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំម២០២១នេះ ។
លោកឆាយស្រេង បានឲ្យដឹងថា ក្រុមហ៊ុនហ៊ុយឡេងបន្ទាយមានជ័យ បានធ្វើការជូនដំណឹងដល់អាជីវករឈ្មោះ ពូវ៉ា លក់ផ្លែឈើនៅផ្សារហ៊ុយឡេងព្រោះរយៈពេលកន្លងមកអាជីវករម្នាក់នេះ មិនព្រមពាក់ម៉ាសក្នុងពេលកំពុងលក់ដូរក្នុងផ្សារនោះឡើយ បើអាជីវករនេះនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ក្នុងពេលកំពុងលក់ដូរបន្តទៀតប្រធានផ្សារ សុំធ្វើការផ្អាកការលក់ព្រោះវាជាបញ្ហាធំចម្បង។ លោកឆាយស្រេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជីវករឈ្មោះ ពូវ៉ាត្រូវបញ្ឈប់ការលក់ដូរបណ្ដោះអាសន្នសិន ក្រោយពេលទៅបំពេញលក្ខខ័ណ្ឌបែបបទធ្វើកិច្ចសន្យានៅសាលាក្រុង ដើម្បីទទួលបានលិខិតអនុញ្ញាតពីសាលាក្រុងសិន ទើបប្រធានផ្សារមានសិទ្ធទទួលឲ្យចូលលក់ដូរជាធម្មតាឡើងវិញ។ លោកឆាយស្រេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដើម្បីបង្ការកាចម្លងមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋចូលមកទិញទំនិញក្នុងផ្សារហ៊ុយឡេងទាំងអស់គ្នា ត្រូវអនុវត្តអនុសាសន៍ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗរបស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជម្ងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មីនេះ។



លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋត្រូវយល់ដឹងនិងរួមគ្នាថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឲ្យជំងឺកូវីដ១៩ ឆ្លងចូលក្នុងផ្សារហើយការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះវាមានសារះសំខាន់ណាស់ព្រោះជំងឺនេះ វាអាចឆ្លងតាមរូបភាពនិងស្ថានភាពផ្សេងៗ ក្នុងនោះមានការតម្រូវឲ្យពាក់ម៉ាសជាប្រចាំ វាស់កម្ដៅ លាងសម្អាតដៃនឹងទឹកសាប៊ូជាដើមជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស នៅកន្លែងលក់ដូរជាប្រចាំ និងលាងសម្អាតដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ កន្លែងលក់ទំនិញឡើងថ្លៃហួសហេតុ ចៅហ្វាយក្រុងបញ្ជាឲ្យចុះស្រាវជ្រាវ ចាត់ការតាមច្បាប់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី