ព័ត៌មានជាតិ
អ្នកស្ទឹងមានជ័យ ទប់ទឹកភ្នែកលែងជាប់ ពេលឃើញរថយន្តសង្គ្រោះតម្រង់ជួរមកដឹកអ្នកជំងឺ
អ្នករស់នៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្តីរន្ធត់ចិត្តពេលឃើញរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ បានមកតម្រង់ជួរមកឈប់សំចតរង់ចាំដឹកអ្នកជំងឺកូវីដ១៩។
តាមប្រភពពីលោកវរសេនីយ៍ឯក ម៉េង វិមានតារ៉ា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់កម្ពុជាថ្មី ថា រូបលោកផ្ទាល់មានក្តីរន្ធត់ពេលឃើញរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ មកឈប់សំចតត្រៀមចាំដឹកអ្នកជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកអធិការបន្តថា ពេលបានឃើញរថយន្តសង្គ្រោះមកត្រៀមចាំដឹកអ្នកជំងឺរាប់សឹបគ្រឿងបែបនេះ គ្មានអ្នកណាម្នាក់អាចទប់ទឹកភ្នែកបានទេ។ ព្រោះអ្នកជំងឺមានក្មេង មានចាស់ ហើយភាគច្រើនជាកម្មករ កម្មការិនី បម្រើការងារតាមរោងចក្រ។ លោក ម៉េង វិមានតារ៉ា ក៏បានជូនពរដល់អ្នកជំងឺទាំងអស់ សូមឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗ។ ក្នុងនោះសុំឲ្យបងប្អូនប្រជាពលរដ្ឋយើង មេត្តាអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា រូបភាពនេះគឺរថយន្តសង្គ្រោះ បានតម្រង់ជួរមកដឹកអ្នកឆ្លងជំងឺកូវីដ១៩នាថ្ងៃទី១៥ខែមេសានៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
សូមចុចអាន៖ បុគ្គលិកក្រុមហ៊ុនទូរសព្ទ OPPO ម្នាក់ឆ្លងកូវីដ បានប៉ះពាល់អ្នកធ្វើការជាមួយ ០៧ នាក់ទៀត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង