តើពិតដែរទេ ដែលលោកអធិការ​ស្រុកទ្រាំង ខេត្តតាកែវ យកលុយជាង២០លានរៀលជាថ្នូនៃការដោះលែងមនុស្សនិងវត្ថុតាង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តើពិតដែរទេ ដែលលោកអធិការ​ស្រុកទ្រាំង ខេត្តតាកែវ យកលុយជាង២០លានរៀលជាថ្នូនៃការដោះលែងមនុស្សនិងវត្ថុតាង

បានផុស

នៅ


ពលរដ្ឋស្រុកទ្រាំងបានសម្តែងការសាទរចំពោះចំណាត់ការផ្លូវច្បាប់របស់កម្លាំងអធិការដ្ឋាននគរបាលស្រុក ដែលបានចុះបង្ក្រាបវង់ល្បែងសុីសងមួយកន្លែងស្ថិតនៅភូមិ តារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ជាមួយគ្នានោះក៏បានលេីក​ឡេីងដែរថា ហេតុអ្វីឃាត់ទុកមិនដល់២៤ម៉ោងផងទាំងមនុស្ស និងវត្ថុតាងត្រូវបានដោះលែងអស់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការដោះលែងអ្នកលេងល្បែងខុសច្បាប់ និងវត្ថុតាងបន្ទាប់ពីការបង្ក្រាបបានមួយដង្ហេីមចង្រិតនេះ ប្រភព​ព័ត៌​មាន ពីសមត្ថកិច្ចដែលសុំលាក់ឈ្មោះបានឲ្យដឹងថា រឿងនេះពិតជាមានការដោះលែងមែន ក្នុងនោះជាថ្នូរនឹងលុយ​២០លាន​រៀលបង់ឲ្យលោក ឃុត ភិន អធិការនគរបាលស្រុក។

ដោយឡែកសាច់ញាតិរបស់ភាគីខាងរថយន្តនិងម៉ូតូដែលត្រូវបានឃាត់ទុកនោះ ក៏បានបង្ហើបស្រដៀងគ្នានេះដែរថា ពេលសមត្ថកិច្ចដោះលែងមនុស្ស និងវត្ថុតាងមកវិញ គឺពួកគាត់ពិតជាបានបង់លុយជាថ្នូរនឹងការដោះលែងអស់ច្រើន​លានរៀលមែន តែមិនបានបញ្ជាក់ថាម្នាក់ៗអស់ប៉ុន្មាននោះទេ ។

លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ដោយហៅទូរស័ព្ទមិនចូល។

ចំណែកលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែមេសានេះដែរថា លោកមិនបានដឹងទេជុំវិញករណីនេះ លោកបានបន្ថែមថា បើលោកអធិការស្រុកធ្វើបែបនេះគឺកុនហើយ។

គួររំលឹកថា មុនទេវតាឆ្នាំថ្មីចុះកាលពីយប់ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ វេលសាម៉ោង២២និង៣០នាទីកម្លាំងអធិការនគរបាលស្រុកទ្រាំងបានចុះបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់មួយករណី(អាប៉ោង)នៅក្បែរម៉ុងខ្មោច និងបាន​រឹបអូសវត្ថុតាងមានរថយន្តចំនួន០៤ គ្រឿង ម៉ូតូ០៣គ្រឿងនិងមនុស្សចំនួន០១នាក់ផងដែរយកមកអធិការដ្ឋានស្រុក និងបានដោះលែងវិញអស់នៅល្ងាចថ្ងៃទី១៤ ខែមេសា ដែលមានប្រភពច្បាស់ការថា ជាថ្នូរនិងប្រាក់វ៉ៃអួប្រមាណជា២០លានរៀល៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គិត​ត្រឹម​ល្ងាច​នេះ​មាន​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង​ជិត​២០០​នាក់​មាន​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ២១ នាទី មុន

អាវុធហត្ថរាជធានីចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្រោយមានបណ្តឹងពីអាជ្ញាធរ

ជីវិតកម្សាន្ដ២២ នាទី មុន

សួស វី​ហ្សា អាច​វិល​ជួបជុំ​ប្តី​និង​កូន​វិញ​ហើយ​ បន្ទាប់​ពី​លទ្ធផល​តេស្ត​ចុងក្រោយ​អវិជ្ជមាន​កូ​វីដ​

ព័ត៌មានជាតិ២៧ នាទី មុន

បញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ នេះបានលុះត្រាតែមានការចូលរួមពីសំណាក់បងប្អូនគ្រប់ៗគ្នាតាមអនុសាសន៍ដ៍មុឺងម៉ាត់របស់សម្តេចតេជោ

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋបាល​សាលាខេត្ត​កំពង់ចាម កំពុង​បន្ត​ពង្រីក​អគារ​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services