ព័ត៌មានជាតិ
តុលាការរាជធានីសម្រេចផ្អាកសវនាការក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្អាកការធ្វើសវនាការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងស្ដីពីការបំពេញការងាររបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានឲ្យដឹងថា «យោងតាមសេចក្តីសម្រេចលេខ ៤៩សសរចុះថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដែលបានកំណត់ចន្លោះពីថ្ងៃទី១៥ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណជន មន្ត្រីទាំងអស់ និងភាគីពាក់ព័ន្ធឲ្យបានជ្រាបថា រាល់កម្មវិធីសវនាការ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល»។ ប៉ុន្តែលើកលែងតែសំណុំរឿងមួយចំនួនដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធីតាមការពិនិត្យជាក់ស្ដែងដោយចៅក្រម។
ជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញនៅផ្ដល់ជូនសេវាចាំបាច់មួយចំនួនទៀតដោយចាត់តាំងឱ្យមានមន្ត្រីប្រចាំការទទួលបន្ទុកការងារ៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


