Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ១៩​ដូស​ទី១​នៅក្នុង​ភូមិសាស្ត្រដែលបិទខ្ទប់​ជា​បណ្តោះអាសន្ន​​

បានផុស

នៅ

រាជរដ្ឋាភិបាលបានសម្រេចផ្អាកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន។ប៉ុន្តែចំពោះការចាក់វ៉ាក់សាំងដូសទី២នៅដំណើរការធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីសម្រេចស្តីពីកែសម្រួលវិធានការលើសេចក្តីសម្រេចពិសេសមួយ ក្នុងការ Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងចេញសេចក្តីសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសកាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា«ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅក្នុងអំឡុងពេលបិទខ្ទប់»។

ចំណែកការធ្វើដំណើរដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ លោកស្រី វេជ្ជបណ្ឌិត  ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១បានប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ។

លោកស្រីបានបន្តថាដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមករាជធានីភ្នំពេញដើម្បីចាក់វ៉ាក់សាំងកូវីដ១៩នេះសូមមេត្តាវិលត្រឡប់ទៅកាន់ដែលខ្លួស្នាក់នៅវិញហើយត្រូវរង់ចាំការណែនាំសាជាថ្មីដែលគណៈកម្មការនឹងចេញផ្សាយនាពេលខាងមុខនេះ។

គួរបញ្ជាក់ថារដ្ឋាភិបាលបានប្រកាសជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម