ព័ត៌មានជាតិ
ផ្សារ ៣ កន្លែងកណ្តាលក្រុងកំពុងផ្ទុះអ្នកឆ្លងកូវីដ១៩
ក្រុងភ្នំពេញកំពុងផុយស្រួយ ដោយស្ថានភាពការរាលដាលជំងឺកូវីដ១៩ មិនថមថយ។ ក្នុងមួយថ្ងៃ មានករណីឆ្លងរាប់រយនាក់ ខណៈដែលមន្ទីរពេទ្យកកកុញដោយអ្នកជំងឺកំពុងសម្រាកព្យាបាល។
ជំងឺដ៏សាហាវនេះបានរាលដាលគ្រប់ខណ្ឌ ហើយមានផ្សារធំៗ ៣ កន្លែងនៅក្រុងភ្នំពេញបានផ្ទុះករណីឆ្លងកូវីដ ១៩ ដែលជាការបន្ថែមបន្ទុករាជធានីមួយនេះ ដែលស្ថិតក្នុងភាពប្រកាសអាសន្នរួចទៅហើយនោះ។

ផ្សារអូរឫស្សី ជាមជ្ឍមណ្ឌលលក់ទំនិញដ៏ធំនៅក្រុងភ្នំពេញ។ មានពាក់ព័ន្ធអាជីវករ សន្តិសុខផ្សារ សរុបជាង ៤០០ នាក់ ឆ្លងកូវីដ ១៩ ក្នុងចំណោមអាជីករផ្សារជាង ៧០០០ នាក់។

ផ្សារចាស់ មានទីតាំងស្ថិតនៅតំបន់ប្រជុំជន ជាតំបន់ទេសចរណ៍ ក្បែរព្រះបរមរាជវាំង គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ១៥ ខែមេសា ឆ្នាំ២០២១ មានអាជីវករ ២៤ នាក់តេស្តឆ្លងកូវីដ១៩ ខណៈការតេស្តអ្នកពាក់ព័ន្ធជាច្រើនទៀតនៅតែបន្ត។

ផ្សារដើមគ ជាផ្សារបោះដុំបន្លែដ៏ធំនៅក្រុងភ្នំពេញ ក្រោយការប្រកាសមានអាជីវករនិងសន្តិសុខជាង ១០០ ឆ្លងកូវីដ អាជ្ញាធរបានប្រកាសផ្អាកបណ្តោះអាសន្ន។
អ្វីគួរឲ្យព្រួយបារម្ភ ផ្សារដែលបោះដុំបន្លែ ២៤ ម៉ោងនេះ មានមនុស្សមកពីគ្រប់ទិសទីមកថាតាមខេត្តក្រុងចេញចូល ហើយក្រោយផ្ទុះមានអ្នកឆ្លងទ្រង់ទ្រាយធំ គួរឲ្យបារម្ភអាចមានអ្នកប៉ះពាល់រាប់ពាន់នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


