ព័ត៌មានជាតិ
ក្រសួងអប់រំទទួលបានការចុះឈ្មោះថ្នាក់អនឡាញពីសិស្សភៀសសឹក ១ ៦០០ នាក់
គិតមកដល់ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំយុវជន និងកីឡាទទួលបានការចុះឈ្មោះថ្នាក់អនឡាញឥតគិតថ្លៃពីសិស្សានុស្សដែលភៀសសឹកសរុបចំនួន ១៦០០នាក់។

ក្នុងការដោះស្រាយបញ្ហាការសិក្សារបស់កូនចៅជនភៀសសឹកនេះ ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សភៀសសឹកចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ តាមការស្ម័គ្រចិត្ត។
ក្រសួងអប់រំ បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ពិសេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹកផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ និងរៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក។មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។

ចំណែកមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក ក៏ដូចជាក្នុងអំឡុងពេលនៃដំណើរការបង្រៀន និងរៀនរៀបចំរបាយការណ៍អំពី ការជួយគាំទ្រសិស្សភៀសសឹក និងផ្ញើមកក្រសួងអប់រំ យុវជន និងកីឡា។
គិតត្រឹមថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២៥ មានសាលារៀនជាង៩០០ បានបិទទ្វារ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាសិស្សជាង២១ម៉ឺននាក់ ខណៈគិតត្រឹមព្រឹកទី ១២ ធ្នូ ឆ្នាំ២០២៥មានប្រជាពលរដ្ឋភៀសសឹកទៅរកកន្លែងសុវត្តិភាពជិត២៨ម៉ឺននាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


