Connect with us

ព័ត៌មានជាតិ

លោក មាន ចាន់យ៉ាដា ប្រាប់ក្រុមការងារជួយជនភៀសសឹករួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាទាន់ពេល

បានផុស

នៅ

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយក្រុមការងារសម្របសម្រួលជនភៀសសឹក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាព ២ទីតាំង។ មានប្រសាសន៍ នាឱកាសនោះ លោកអភិបាលខេត្ត បានប្រាប់ក្រុមការងារសម្របសម្រួលជនភៀសសឹករួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមទាន់ពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានសង្កតធ្ងន់ថា «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មិនថាផ្នែកស៊ីវិល ឬកងកម្លាំងឡើយ។ យើងត្រូវចាត់ទុកទុក្ខលំបាករបស់ជនភៀសសឹក ជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ហើយមានតែការសហការគ្នាយ៉ាងជិតស្និទ្ធប៉ុណ្ណោះ ទើបយើងអាចដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោក មាន ចាន់យ៉ាដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការសម្របសម្រួល បម្រើសេវា ក្នុងការផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានចុះពិនិត្យមើលស្ថានភាពទូទៅនៃការស្នាក់នៅ ការហូបចុក និងការរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌល ដើម្បីធានាថាប្រជាពលរដ្ឋដែលភៀសខ្លួនពីហានិភ័យផ្សេងៗ ទទួលបាននូវការគាំពារប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម