ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ មន្ត្រីសុខាភិបាលជួរមុខ ត្រូវបំពេញភារកិច្ចដោយភាពក្លាហាន ក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានពីប្រទេសថៃ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបំពេញភារកិច្ចក្នុងភាពក្លាហាន ដើម្បីសង្គ្រោះព្យាបាលដោយការគោរពស្រឡាញ់ចំពោះកងទ័ពដែលមានជំងឺ ឬ រងរបួសដោយការប្ដូរផ្ដាច់បំផុត នៅក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានពីប្រទេសថៃ។

ក្នុងឱកាសអញ្ជើញដឹកនាំវគ្គ ភាពអ្នកដឹកនាំ និងនវានុវត្តន៍ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ២៣ ធ្នូ លោករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានបន្តបម្រើសេវាជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមោះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហិង្សា ពីសំណាក់សត្រូវឈ្លានពាន។ ចំណែកថ្នាក់ដឹកនាំគ្រប់ឋានានុក្រម សូមផ្តល់ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់ នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ។

លោករដ្ឋមន្ត្រី បានលើកឡើងថា វិស័យសុខាភិបាល បានឆ្លើយតបទៅនឹងតម្រូវការ នៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬ រងរបួស ដោយមានយុទ្ធសាស្ត្រច្បាស់លាស់ និងមានភាពម៉ឺងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារនៅតាមតំបន់ព្រំដែន។

លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាលអាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ហើយមន្ត្រីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។

លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីសុខាភិបាលទៀតថា ភាពជាអ្នកដឹកនាំ ត្រូវចេះជំនាញបច្ចេកទេសគ្រប់មុខទាំងអស់ និងចេះធ្វើការងារបច្ចេកទេសលម្អិត។ ចំណុចនេះ ជំរុញឱ្យអ្នកដឹកនាំចំណាយពេលសាកសួរ និងស្តាប់យោបល់របស់អ្នកបច្ចេកទេស និងធ្វើការសំយោគគំនិតទាំងនោះ មកប្រើប្រាស់សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីភាពរីកចម្រើនរបស់អង្គភាព និងអ្នកដឹកនាំ សូមកុំជឿថា អ្នកដឹកនាំធ្វើអ្វីសុទ្ធតែត្រូវ ឬ អាចធ្វើអ្វីបានជោគជ័យតែម្នាក់ឯង។ ដូច្នេះ អ្នកដឹកនាំ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចពីការសម្រេចចិត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ និងវិនិយោគលើការអភិវឌ្ឍក្រុមការងារ ដែលនៅជុំវិញ ព្រោះក្រុមការងារដែលនៅជុំវិញថ្នាក់ដឹកនាំនេះហើយ ជាកត្តាជួយអ្នកដឹកនាំឱ្យសម្រេចបាននូវគោលដៅធំៗ របស់អង្គភាព ឬ ស្ថាប័ន៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


