Connect with us

ព័ត៌មានជាតិ

ថៃចូលកាន់តែជ្រៅលើដែនអាកាសកម្ពុជា ដោយប្រើយន្តហោះចម្បាំង T-50 ទម្លាក់គ្រាប់នៅស្រុកបាណន់

បានផុស

នៅ

វេលាម៉ោង១០ព្រឹកថ្ងៃពុធនេះ ថៃចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើយន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់លើភូមិដ្ឋានដែលមានប្រជាជនកំពុងរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការពារជាតិកម្ពុជា នៅវេលាម៉ោង៩:៤០នាទី ថ្ងៃដដែលនេះ យោធាថៃ ក៏បានបាញ់ផ្លោងចំនួន១គ្រាប់ចូលក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យផងដែរ ដោយក្រសួងអះអាងថាបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន២នាក់។

ក្រសួងការពារជាតិកម្ពុជា​ ថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងររបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោលដោយមិនរើសគោលដៅរបស់យោធាថៃ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម