ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង ពង្រឹងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្តុំ និងបង្ក្រាប Online Scams នៅក្រុងបាវិត
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានប្រជុំ និងចុះធ្វើរដ្ឋបាលចំហ ក្រោមអធិបតីភាព លោក សេង សីលា និង លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើប្រធានបទ “ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)” នៅក្រុងបាវិត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត, លោកស្នងការរងនគរបាលខេត្ត, លោកអភិបាលរងក្រុង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកនាយក នាយករងរដ្ឋបាលក្រុង, លោកអធិការនគរបាលក្រុង, លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង, លោកប្រធានការិយាល័យនីតិកម្មក្រុង, លោក លោកស្រីចៅសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងប្រាំ ក្នុងក្រុងបាវិត។
គោលបំណងនៃកិច្ចប្រជុំ និងការចុះពិនិត្យ ១. ពង្រឹងសន្តិសុខ សុវត្ថិភាព៖ ពិភាក្សា និងដាក់ចេញវិធានការ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដូចជាកន្លែងស្នាក់នៅ បន្ទប់ជួល ផ្ទះល្វែង ផ្ទះវីឡា។ ២. ប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ៖ ពិភាក្សា និងដាក់ចេញយុទ្ធសាស្ត្រ ដើម្បីបង្ក្រាប និងទប់ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងកើនឡើង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ៣. ចុះពិនិត្យជាក់ស្តែង (រដ្ឋបាលចំហ)៖ បន្ទាប់ពីកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចុះពិនិត្យជាក់ស្តែង នៅតាមទីតាំងសំខាន់ៗមួយចំនួន ដើម្បីវាយតម្លៃស្ថានភាព និងផ្តល់ការណែនាំចាំបាច់។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ: ភក្ដី





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


