Connect with us

ព័ត៌មានជាតិ

គ្រួសារកងទ័ព ៣១៤គ្រួសារ ដែលជម្លៀសមកទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាបបានទទួលអំណោយសម្តេចធិបតី

បានផុស

នៅ

គ្រួសារកងទ័ពចំនួន ៣១៤គ្រួសារ ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្នាក់នៅស្រុកស្រីស្នំ បានទទួលអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ិន រុន និង លោក ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរស្រុក បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនគ្រួសារកងទ័ព ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្នាក់នៅក្នុងស្រុកស្រីស្នំ ចំនួន ៣១៤គ្រួសារ ដែលអំណោយក្នុងមួយគ្រួសារទួលបាន អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១គីឡូ ទឹកសុទ្ធ ១កេស កន្ទេល១ មុង១ និងភួយ១។

ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និង បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម