Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន និងនិវត្តជន ចំនួន៥១គ្រួសារ ទទួលបានអំណោយផ្ទះថ្មីក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនចំនួន៥១គ្រួសារថ្មីបន្ថែម នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល  ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម, លោក គីម សុផារុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អាជ្ញាធរ មេភូមិ កងកម្លាំងទាំង៣ប្រភេទ និងតំណាងគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំង៥១គ្រួសារ។

លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងជាអាណាព្យាបាលខេត្តពិតជាមានសេចក្តីរំភើបរីករាយណាស់ដែលប្រមុខថ្នាក់ដឹកនាំកំពូលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏ដូចថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបានរៀបចំឱ្យមានទីនេះឡើងសម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជនបានទទួលបានដី ផ្ទះ រស់នៅ និងបង្កបង្កើនផល ដើម្បីជីវភាពបងប្អូនទាំងអស់កាន់តែប្រសើរ។ 

លោកបន្តថា ការរៀបចំពិធីចាប់ឆ្នោតចែកផ្ទះនេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងការតបស្នងសងគុណសម្រាប់ការលះបង់អាយុជីវត គុណបំណាច់របស់បងប្អូនទាំងអស់ដែលបានយកអាយុជីវិតការពារជាតិទឹកដី និងចូលរួមអភិវឌ្ឍន៍ប្រទេសរហូតបានដូចសព្វថ្ងៃនេះ ដូចនេះបងប្អូនទាំង៥១គ្រួសារនៅនៅពេលទទួលបានផ្ទះនេះហើយត្រូវថែរក្សា ខំប្រឹងដាំដុះដំណាំមានប្រយោជន៍ និងធ្វើយ៉ាងណាចូលរួមប្រែក្លាយភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះក្លាយជាភូមិគំរូមួយរបស់ប្រទេសកម្ពុជា។    

លោក អ៊ុ សុខ អញ្ជើញមានប្រសាសន៍ទៅកាន់គ្រួសារអតីតយុទ្ធជន និងនិវត្តជន ដែលជាបេក្ខភាពត្រូវចាប់ឆ្នោតទាំង៥១គ្រួសារថា នៅពេលដែលទទួលបានដី និងផ្ទះហើយសូមបងប្អូនទាំងអស់ត្រូវមករស់នៅឱ្យជាប់ជាប្រចាំ មិនត្រូវទុកផ្ទះចោល ត្រូវខិតខំថែទាំផ្ទះសម្បែង និងខំប្រឹងដាំដុះបន្លែបង្កា ដំណាំផ្លែឈើដែលមានប្រយោជន៍ ដែលអាចជួយសម្រួល និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងអាចបង្កើនជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរឡើង ឱ្យដូចគ្រួសារបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលមករស់នៅមុនៗ។   

នៅក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការរង ក៏បាននាំយកនូវសេចក្តីនឹករលឹក និងផ្តាំផ្ញើរបស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំង៥១គ្រួសារថ្មីដែលជាបេក្ខភាពទទួលបានផ្ទះ ដី និងជាអ្នកចំណូលថ្មីមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះឱ្យប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងត្រូវថែរក្សាសុខភាពល្អគ្រប់ៗគ្នា។ 

យោងតាមរបាយការណ៍លេខាធិការដ្ឋាន អ.ន.ក. ខេត្ត ទិន្នន័យនៃអតីតយុទ្ធជននៅខេត្តពោធិ៍សាត់ សរុបមានចំនួន ៥, ៤៧៨ នាក់  និងនិវត្តជន មានចំនួន ១,៦៤៩ នាក់ ចូលជាសមាជិក អ.ន.ក.ខេត្ត មានចំនួន ៤,៦៩៤នាក់។ ការងារសាងសង់ និងបែងចែក ដី-ផ្ទះ ជូនសមាជិកអតីតយុទ្ធជន និងនិវត្តជនក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ បានសរុបចំនួន ៦២៨ខ្នងផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម