Connect with us

ព័ត៌មានជាតិ

លោក ស៊ុន មេសា៖ ការទាមទារប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះទេ

បានផុស

នៅ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការទាមទារប្តូរការឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បញ្ជាក់ថា “យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោងឱ្យប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃ ហើយគ្មានហេតុផលអ្វីទាំងអស់» មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់បានទេ”។

លោកបន្ថែមថា ការឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃ ក្នុងមួយឆ្នាំ គឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត គឺមិនអាចទាមទារឱ្យមានការទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ បានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។

ការបញ្ជាក់នេះ គឺធ្វើឡើងក្រោយពេលដែលកម្មករនិយោជិតនៃរោងចក្រ ញូ ថាហ្គេត ដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលចង់ប្តូរថ្ងៃឈប់សម្រាកប្រចាមឆ្នាំជាថវិកា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម