ព័ត៌មានជាតិ
រដ្ឋបាលរាជធានីទទួលបានធុងសំរាម៣០០ធុងពីក្រុមហ៊ុន Khmer Beverages
ធុងសំរាមចំនួន៣០០ធុងត្រូវបានក្រុមហ៊ុន Khmer Beverages ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យរាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានអនាម័យ បរិស្ថានល្អ។

ពិធីប្រគល់ ទទួលអំណោយខាងលើបានធ្វើឡើងនារសៀលថ្ងៃទី០៩មករាឆ្នាំ២០១៦ ក្រោមវត្តមាន លោក ហួត ហៃ ,លោក ឯក ឃុនដឿន និងលោកឆាយ វីរៈ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន Khmer Beverages នៅសាលារាជធានីភ្នំពេញ។
លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា ធុងសំរាមទាំង៣០០ធុងនេះ ជារបស់ក្រុមហ៊ុន Khmer Beverages ប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោក ហួត ហៃ បានបញ្ជាក់ថា តាមការណែនាំពីលោក ឃួង ស្រេង សម្រាប់ធុងសំរាមទាំង៣០០ធុងនេះ មួយចំនួននឹងយកទៅដាក់ពង្រាយនៅលើផ្លូវថ្មើជើងចតុមុខ(Walk street) និងមួយចំនួនទៀតយកទៅដាក់ពង្រាយនៅវិមានឈ្នះឈ្នះ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានអនាម័យ និងបរិស្ថានល្អ។

ក្នុងឱកាសនោះលោក ហួត ហៃអភិបាលរង ក្នុងនាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Khmer Beverages ដែលបាននាំយកធុងសំរាមមកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ដាក់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


