Connect with us

ព័ត៌មានជាតិ

សង្កាត់​ក្រចេះ រំលេច​សមិទ្ធផល ​និងការអភិវឌ្ឍក្នុងមូលដ្ឋាន​ក្នុងឆ្នាំ ២០២៥

បានផុស

នៅ

នៅឆ្នាំ ២០២៥ រដ្ឋបាលសង្កាត់ក្រចេះ ក្នុង​ក្រុង​ក្រចេះបាន​បង្ហាញ​ពី​សមិទ្ធផល​ការងារលើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ និងការស្ថាបនាជួសជុលកែលម្អសោភ័ណភាពបម្រើប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋាន។

លោក ឈិន លាងយី ចៅសង្កាត់ក្រចេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សង្កាត់ក្រចេះ បានអនុវត្តគម្រោងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនមាន​ការស្ថាបនា​ផ្លូវបេតុងសរុបប្រវែង ១០៦៦ ម៉ែត្រ ចំនួន ៣ ខ្សែ។ សង្កាត់ក្រចេះទទួលបានគម្រោងអភិវឌ្ឍន៍ពីដៃគូរអភិវឌ្ឍន៍ ក្នុងនោះទទួលបានគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង ដែលជាអនុ​គម្រោងនៃគម្រោងក្រុងរបៀង៤ ស្ថិតក្នុងសង្កាត់ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមការអភិវឌ្ឍន៍នូវគម្រោងក្រុងរបៀង ៤ នេះ សង្កាត់ក្រចេះទទួលបាន​ការកែលម្អរង្វង់មូលព្រាបសរ និង​សួន​ជុំវិញរង្វង់មូលព្រាបសរ, កន្លែងសម្រាប់ក្មេងលេងនឹងបំពាក់ឧបករណ៍ហាត់ប្រាណ, បំពាក់អំពូលសូឡាតាមផ្លូវហាត់ប្រាណ​មាត់​ទន្លេចំនួន ១៧៧ ដើម និងដាក់បង់អង្គុយលេងតាមមាត់ទន្លេ ជាប្រភេទថ្មម៉ាបតាន់ ចំនួន ១៥៩បង់ និងមានការរៀបចំកែលម្អរង្វង់មូលនាគបាញ់ទឹក ដែលនេះ​ជាអនុគម្រោងពាក់ព័ន្ធសម្រាប់ការ​អនុវត្តក្នុងសង្កាត់ក្រចេះ។

ក្រៅពីនេះ សង្កាត់ទទួល​បានសមិទ្ធផល​ការ​ស្ថាបនា​ផ្លូវ​ខ្នែង​តភ្ជាប់ចំនួន ៤ ខ្សែ ដែល​តភ្ជាប់ពីរង្វង់មូល​ខ្លាស្ទុះឆ្ពោះទៅរង្វង់មូលព្រាបសរ និងការអ៊ុតកៅស៊ូផ្លូវរងចំនួន ៣ ខ្សែទៀត៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម