Connect with us

ព័ត៌មានជាតិ

ប៉ុន្មានសប្តាហ៍នេះខេត្កក្រចេះ មានជំងឺក្រុនឈាមផ្ទុះឡើងច្រើន គួរឱ្យកត់សម្គាល់

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ គឺឃើញថាករណីជំងឺក្រុនឈាម និយាយរួមមានការ ផ្ទុះឡើងច្រើន ហើយនៅទូទាំងប្រទេស ក្នុង១ថ្ងៃចូលសម្រាក់ពេទ្យ ប្រហាក់ប្រហែលជាពី ៧០០ ទៅ ៨០០ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅខេត្តក្រចេះ ក្នុង១ថ្ងៃឃើញមានពី ២០ ទៅ ៣០ នាក់ ក្នុង១ថ្ងៃផងដែរ។  ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ មានអ្នកជំងឺគ្រុនឈានចំនួន ១៥នាក់ទៀត ចូលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ គឺមន្ទីរបានចុះមកសហការណ៍ជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ កុំឲ្យមានការផ្ទុះឡើង នៃជំងឺគ្រុនឈាមនេះរីករាលដាលកាន់តែខ្លាំង។

លោក បានបន្តឲ្យដឹងថា បើតាមការប៉ានប្រមាណរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ ឆ្នាំនេះ មិនមានការផ្ទុះខ្លាំងប្រមាណនោះទេ ប៉ុន្តែផ្ទុយទៅវិញមានការកើនឡើង ដោយនៅក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមានការផ្ទុះឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំ២០២៥ គឺមិនទាន់ឡើងដល់កម្រិតឆ្នាំ២០២៥នោះទេ ប៉ុន្តែមន្ទីរត្រូវតែមានវិធានការ ការពារទុកជា មុនឲ្យហើយ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវជាពិសេសដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទូទៅ ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពកុមារ និងសមាជិកគ្រួសារ ប្រសិនបើមានរោគសញ្ញា សង្ស័យថាមានជំងឺគ្រុនឈាម ត្រូវប្រញាប់បញ្ជូនអ្នកជំងឺ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតឲ្យបានឆាប់រហ័ស ប្រសិនបើមានការខកខានតែមួយថ្ងៃ គ្រោះថ្នាក់នឹងមកដល់។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ដឹកនាំលោកស្រី ខាំ សុភាព អភិបាលរងខេត្តទទួលបន្ទុកវិស័យសុខាភិបាល សហការជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានបើកយុទ្ធនាការផ្សព្វផ្សាយអំពីការប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម ខណៈដែលតំបន់មួយចំនួនមានការផ្ទុះឡើងនៃជំងឺគ្រុនឈាម។

ហើយយុទ្ធនាការផ្សព្វផ្សាយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ក្រចេះ ក្រុងក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម