Connect with us

ព័ត៌មានជាតិ

តំបន់ទេសចរណ៍សំខាន់ៗចំនួន៤ ក្នុងខេត្តបាត់ដំបង ត្រៀមទាញកំណើនភ្ញៀវបរទេសក្នុងឆ្នាំ​២០២៦

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន​ដាក់ផែនការ​រៀបចំ​​​គោលដៅ​ទេសចរណ៍​ដ៏មានសក្តានុពល​ចំនួន ៤ ដើម្បីទទួលកំណើនទេសចរបរទេស​មកកម្សាន្តនៅ​ក្នុង​ឆ្នាំ ២០២៦​ ក្នុងចំណោមតំបន់គោលដៅ​ទេសចរណ៍យ៉ាងសម្បូរបែបក្នុងខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ មន្រ្តីមន្ទីរទេសចរណ៍​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ទីតាំងទេសចរណ៍ទាំង ៤ នេះ ត្រូវបានយកចិត្តទុក​​ដាក់រៀបចំ និងពង្រឹងពីរដ្ឋបាលខេត្តរួមជាមួយ​អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងនោះលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំ​កិច្ច​ប្រជុំជាមួយ​មន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍សំខាន់ទាំង ៤ ក្នុង​ខេត្ត​ ដើម្បីត្រៀមទទួល​ភ្ញៀវបរទេសឲ្យកាន់តែមានកំណើនក្នុងឆ្នាំ​២០២៦។

បើតាមលោក ហម អរុណ ទីតាំងទេសចរណ៍សំខាន់ៗទាំង ៤ នេះរួមមាន តំបន់ប្រាសាទភ្នំបាណន់ តំបន់ទេសចរណ៍​អាងកំពីងពួយ តំបន់ទេសចរណ៍ប្រាសាទឯកភ្នំ និងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ

ការ​រៀបចំ​តំបន់​ទេសចរជាគោលដៅ​នេះ គឺត្រូវ​បន្តពង្រឹងសណ្តាប់ធ្នាប់ របៀបរៀបរយ ការលក់ដូររបស់អាជីវករ ការរៀបចំចំណតរថយន្តតាមតំបន់ទេសចរណ៍នីមួយៗឲ្យបានកាន់តែល្អប្រសើរ ក្នុង​ន័យ​បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត​កាន់តែច្រើនកុះករ លើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងខេត្តជាដើម៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម