Connect with us

ព័ត៌មានជាតិ

កង​ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះមហន្តរាយ​៧១១ បន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​បណ្តា​គោលដៅ​ផ្សារ​មួយចំនួន

បានផុស

នៅ

នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ កងពលតូច​លេខ​៧០ បាន​ប្រើប្រាស់​កម្លាំង និង​រថយន្ត​មួយចំនួន បាន​បន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​បណ្តា​គោលដៅ​មួយចំនួន ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ជំងឺ COVID-19។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តា​គោលដៅ​មួយចំនួន​ចុះ​បាញ់ថ្នាំ​នោះ​រួមមាន ផ្សារ​ត្រពាំង​ថ្លឹង​, ផ្សារ​ទួល​ពង្រ​, ផ្សារ​ពោធិ៍ចិនតុង​, ភូមិ​បឹង​សាឡាង​, ផ្សារ​ស៊ិន​ជូ​រី​, ផ្សារកណ្តាល​, ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គរ​។

ការ​បាញ់​ថ្នាំ​នេះ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ជំងឺ COVID-19 ក្នុង​គ្រា ដែល​ប្រទេស​កម្ពុជា កំពុង​មាន​ព្រឹត្តិការណ៍ (​សហគមន៍ ២០​កុម្ភៈ )​។ សកម្ម​ភាព​ចុះ​បាញ់ថ្នាំ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ នេះ ប្រើប្រាស់​កម្លាំង​ចំនួន​២៣​នាក់ និង​រថយន្ត Mazda ចំនួន​៤ គ្រឿង​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៤៣១ នាក់​ទៀត និង​ជាសះស្បើយ ៣១​នាក់​។ ក្នុងនោះ ករណី​ឆ្លង​សហគមន៍​៤២៩ នាក់​, អ្នកដំណើរ​ពី​បរទេស​ចំនួន​២ នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​៤៣១ នាក់​នោះ នៅ​ភ្នំពេញ ២៧២​នាក់​, ព្រះសីហនុ ១៣៣​នាក់​, កណ្ដាល ១០ នាក់​, កំពង់ចាម ៤ នាក់​, តាកែវ ៤​នាក់​, ព្រៃវែង ២​នាក់​, ត្បូងឃ្មុំ ១​នាក់​, ស្វាយរៀង ១​នាក់​, កំពង់ឆ្នាំង ១​នាក់​, កំពង់ធំ ១​នាក់ និង​កំពត ១​នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​សរុប ៧៤៤៤ នាក់​, ជាសះស្បើយ​២៥៥៥ នាក់​, កំពុង​ព្យាបាល ៤៨៣៥ នាក់ និង​ស្លាប់ ៤៩ នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម