ព័ត៌មានជាតិ
មន្ត្រីប៉ូលិស៤រូបធ្វើប្រតិបត្តិការចាប់ខ្លួនមន្ត្រីយោធាពាក់ស័ក្តិ៣ ទទួលបានប្រាក់ឧបត្ថម្ភពីលោកស្នងការក្រុង
ភ្នំពេញ ៖ មន្ត្រីប៉ូលិស៤រូបធ្វើប្រតិបត្តិការចាប់ខ្លួនមន្ត្រីយោធាពាក់ស័ក្តិ៣ នៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារទទួលបានប្រាក់ឧបត្ថម្ភពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

មន្ត្រីចំនួន០៤រូបនោះទី១. លោកអនុសេនីយ៍ឯក វែង រីណា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ) ចំនួន ១លានរៀល២. លោកអនុសេនីយ៍ឯក កែវ សុខជា មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៥០ម៉ឺនរៀល៣. លោកអនុសេនីយ៍ឯក លីន លី មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក ចំនួន៥០ម៉ឺនរៀល៤. លោក ឯល សុភ័ក្ត្រ មន្ត្រីកិច្ចសន្យា ចំនួន៥០ម៉ឺនរៀល។
ក្នុងនោះដែរ លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានឧបត្ថម្ភថវិកាចំនួន១លានរៀលដល់ លោកអនុសេនីយ៍ឯក វែង រីណា ដែលជាជនរងគ្រោះផងដែរ។

គួរបញ្ជាក់ថា មន្ត្រីយោធាម្នាក់ ត្រូវបាននគរបាលខណ្ឌជ្រោយចង្វារចាប់វាយខ្នោះភ្លាមៗ ក្រោយជិះម៉ូតូបុកបារ៉ាស់ «បិទខ្ទប់» ហើយជេរប្រមាថមើលងាយ និងវាយមកលើសមត្ថកិច្ច ដែលកំពុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនៅគោលដៅ បណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២០មេសាឆ្នាំ២០២១ នៅចំណុចជិតរង្វង់មូលបាយ័នផ្លូវជាតិលេខ៦សង្កាត់-ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យឈ្មោះ ខៀវ ចាន់សុភក្ក្រា អាយុ៣១ឆ្នាំ ជាមន្ត្រីយោធាសកលវិទ្យាល័យការពារជាតិ រស់នៅផ្ទះលេខ២២អឺ០ ផ្លូវ៥៧២ ខណ្ឌទួលគោក ជិះម៉ូតូCPXពណ៌ពាក់ស្លាកលេខភ្នំពេញ1GV-5578បានប្រើមួកសុវត្ថិភាពវាយទៅលើសមត្ថកិច្ចម្នាក់ ឈ្មោះ វេង ឌីណា ភេទប្រុស ពាក់ស័ក្តិ៣ រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


